Red Velvet, Seohyun និង​តារា K-Pop ជាច្រើននឹងទៅ​សម្ដែងនៅ​កូរ៉េខាងជើង

  • 2018-03-21 02:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ និង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាច្រើនរូប​ នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ធំ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង។

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មីនា​ម្សិលមិញ​នេះ​ ព័ត៌មាន​ខ្លះ​ៗ​ទាក់ទង​នឹង​វត្តមាន​ចូលរួម​ក្នុង​ការ​ប្រគំន្ត្រី​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បង្ហាញ។ តារា​ប្រុសស្រី​ប្រចាំ​ពិភពសិល្បៈ​កូរ៉េ​ខាង​ត្បូង​ចំនួន​ ១៦០​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​ ក្រុម​ចម្រៀង​ Red Velvet, តារាចម្រៀង​ Seohyun, baek Ji Young, Ali, Cho Yong Pil, Lee Sun Hee, Yoon Do Hyun, Jung In និង​ Yoon Sang ព្រម​ទាំង​តារា​ជា​ច្រើន​ទៀត នឹង​ចូលរួម​សម្ដែង​ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​ប្រវត្តិសាស្ត្រ​នោះ។

ក្រុម Red Velvet
តារាចម្រៀង Seohyun
តារាចម្រៀង Baek Ji Young

រម្លឹក​ទៅ​កាល​ពី​ឆ្នាំ​ ២០០៣ ក្រុម​ចម្រៀង​ K-Pop ១​ក្រុម​ ក៏​បាន​បង្ហាញ​ទស្សនីយភាព​ពិសេស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ​ គឺ​ក្រុម​ Baby V.O.X។ មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​នេះ​ ក្រុម​ Red Velvet បាន​និយាយ​ថា៖ "យើង​ពិត​ជា​មាន​ក្ដី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ជា​ខ្លាំង ដែល​មាន​វត្តមាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​ន័យ​នេះ។ មួយ​វិញ​ទៀត​ នេះ​ក៏​ជា​លើក​ដំបូង​សម្រាប់​យើង​ក្នុង​ការ​សម្ដែង​ទស្សនីយភាព​នៅ​ទីក្រុង​ព្យុងយ៉ាង​នេះ។ ពួក​យើង​នឹង​ត្រៀម​ជា​ពិសេស​ ដើម្បី​បង្ហាញ​ការសម្ដែង​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​នោះ”។

សូម​បញ្ជាក់​ថា​ ការ​ប្រគំតន្ត្រី​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សាល​មហោស្រព​ East Pyeongyang Grand និង​ទីលាន​កីឡា Pyeongyang Arena ចាប់​ពី​ថ្ងៃ​ទី​ ៣១ ខែមីនា ដល់​ថ្ងៃ​ទី​ ០៣ ខែមេសា ឆ្នាំ ២០១៨។ ក្រុម​ការងារ​កម្មវិធី​នេះ​ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​ទី​​២២​ខែមីនា​ខាង​មុខ​ ដើម្បី​រៀប​ចំ​ការ​សម្ដែង៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី