ដំណឹងល្អ! ឆាប់ៗនេះ ប្រជាជន២តំបន់នេះលែងពិបាកឆ្លងសាឡាងទៅមកភ្នំពេញហើយ

  • 2018-03-21 02:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​តភ្ជាប់ពីក្រុងភ្នំពេញ ទៅតំបន់២នៅត្រើយម្ខាង ​បាន​បញ្ចប់​ការ​សិក្សា​ជា​ស្ថាពរ​ ​និងរង់ចាំ​​ជំនួយ​ពី​បរទេស​​ដើម្បី​សាងសង់​នាពេល​ខាងមុខ​។

(កំពង់ចម្លងអរិយក្សត្រ)

ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ស្ពាន​ឆ្លង​កាត់​ទន្លេ​ពី​ភ្នំពេញ-អរិយក្សត្រ និង​ភ្នំពេញ-ក្ដីតាកុយ ត្រូវបាន​ក្រសួង​សិក្សា​រួចរាល់​ហើយ ​ខណៈ​ដី​នៅ​តំបន់​នោះ កំពុង​ឡើងថ្លៃ​យ៉ាង​ខ្លាំង។ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពិធី​ចុះ​ហត្ថលេខា លើ MOU ស្តីពី “បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៨” កាលពី​ម្សិលមិញ។

ឯកឧត្តម បានមាន​ប្រសាសន៍​ថា «ស្ពាន​អរិយក្សត្រ និង​ក្ដី​តាកុយ ពីរ​ហ្នឹង យើង​ខ្ញុំ​ថា គម្រោង​នេះ​បាន​សិក្សា​ហើយ ក៏​ប៉ុន្ដែ​មិន​ទាន់​បាន​ដាក់​ចូល នៅក្នុង​គម្រោង​ស្នើសុំ​ថវិកា​ពី​ប្រទេស​ចិន​ទេ»។

​ឯកឧត្តម ​អះអាង​ថា នា​ពេលថ្មីៗ​នេះ​ប្រទេស​កូរ៉េ ​បាន​សន្យា​ជូន សម្តេច ហ៊ុន សែន ថា ​ចង់​សាងសង់​ស្ពាន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​សព្វថ្ងៃ​នេះ​នៅ​កម្ពុជា ​​​ស្ពាន​មិត្តភាព កម្ពុជា-កូរ៉េ​នៅ​ឡើយ​ ​ទើប​កូរ៉េ​ធ្វើ​តាម​ការ​សន្យា​ចង់​មាន​ស្ពានមួយ​នៅ​កម្ពុជា ជា​ពិសេស ស្ពាន​ភ្នំពេញ -អរិយក្សត្រ និង​ភ្នំពេញ-ក្ដី​តាកុយ ។ ​

គួររំលឹកថា ​កម្ពុជា​មាន​ស្ពាន​មិត្តភាព​​ដូចជា ស្ពាន​មិត្តភាព កម្ពុជា-ចិន និង​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន កម្ពុជា-ថៃ និង​កម្ពុជា-វៀតណាម​ជាដើម​៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី