ចូល​ឆ្នាំ​ច​នេះ មាន​ចម្រៀង​៤​បទ​ យក​ស្ទីល​សត្វ​មក​រាំ

  • 2018-03-21 03:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ តារា​ចម្រៀង​ជា​ច្រើន​បាន​បញ្ចេញ​ស្ទីល​ចម្រៀង​ថ្មី​ៗ​បន្តបន្ទាប់​គ្នា ដោយ​ក្នុង​នោះ​មាន​ទាំង​បទ​​ប្រជាប្រិយ ប្រពៃណី​ និង​ចម្រៀង​ញាក់​ញ័រ​ជា​ដើម។ ក្នុង​នោះ​មាន​ចម្រៀង​៤​បទ ដែល​ចូល​ខ្លួន​មក​អបអរ​ឆ្នាំ​ថ្មី​ដោយ​​ច្នៃ​ក្បាច់​រាំ​តាម​កាយវិការ​សត្វ​ផ្សេងៗ។

មាន់ស្រែ ដោយ រ៉ាប៊ី៖ បទ​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ តាំង​មិន​ទាន់​ចេញ MV ជា​ផ្លូវ​ការ ហើយ​ត្រូវ​បាន​ក្រុម​រាំ​ថៃ​យក​ទៅ​ Cover រាំ​យ៉ាង​សប្បាយ​ថែម​ទៀត។​

រាំក្បាច់ក្ងោក ដោយ ខេមរៈ សិរីមន្ត៖ ក្រោយ​បញ្ចេញ​បទ​ "ក្បាច់​ពស់" កាល​ពី​អំឡុង​ចូល​ឆ្នាំ​សាកល សិរីមន្ត បាន​ដាក់​មួយ​បទ​ថ្មី​ទៀត ដែល​កាច់​ស្ទីល​តាម​សត្វ​ក្ងោក​យ៉ាង​ទោរទន់។

មករាំក្បាច់ក្ងោក ដោយ ម៉ាដូណា៖ ស្រដៀង​ចម្រៀង​របស់​ កំពូល​តារា​សំឡេង​ខ្ពស់​នេះ​ដែរ ម៉ាដូណា មាន​លេង​ស្ទីល​រាំ​តាម​របាំ​ក្ងោក ក្រោយ​ផ្អាក​ច្រៀង​អស់​ជាង​១៥​ឆ្នាំ។​

ក្បាច់កង្កែប ដោយ កូន​លោក​ ព្រាប សុវត្ថិ៖ កំឡោះ​សង្ហា​ទាំង​៣​គឺ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរី​វឌ្ឍន​ បាន​រួប​គ្នា​ច្រៀង​ក្នុង​បទ​ថ្មី​ដែល​លេង​ស្ទីល​តាម​សត្វ​កង្កែប៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម