មួយឆាកជីវិតមិនដែលស្គាល់អង្គរវត្តម្តងសោះ ពេល​នេះ​ក្តី​សង្ឃឹម​តាយាយជាង ២៥០ នាក់ ដុះពន្លក​ហើយ

  • 2018-03-21 05:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតាលោកយាយមួយចំនួនធំ ដែល​ក្នុង​មួយ​ឆាកជីវិតនេះ​មិនទាន់​មាន​ឱកាស​បាន​ទៅ​លេង​ អង្គរ​វត្ត​ ពេល​នេះ​ក្តីសុបិន​បាន​លេចចេញ​បណ្តើរ​ៗ​ហើយ​។ ដោយ​ក្រុ​មម​ហ៊ុន​ ទេពអប្សរបាន​ប្រកាស​ក្នុង​បណ្តា​ញ​សង្គម​កាល​ពី​ពេល​ថ្មីៗ ជ្រើសរើស​ប្រជាជន​ចាស់​ជរាក្រីក្រ​ប្រមាណ​ ២៥០នាក់​ ដែលមាន​អាយុ​ចាប់​ពី​​ ៤៥​ឆ្នាំ ដល់ ៦៥​ឆ្នាំ ជូន​ទៅ​លេង​ប្រាសាទ​អង្គរ​វត្ត​ Free តែ​ម្តង។

សម្រាប់​អ្នក​ដែល​មាន​លោក​តា​លោក​យាយ​ ឬ ស្គាល់​អ្នក​ផ្សេង​ទៀត កុំ​ភ្លេច​ប្រាប់​ និង​ឲ្យ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • ឈ្មោះ...

  • អាយុ (ចាប់ពី ៤៥-៦៥ ឆ្នាំ)

  • លេខទូរសព្ទទំនាក់ទំនងចំនួន ២ លេខ

  • ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រូសារ

  • ការធានាពីគ្រួសារអំពីបញ្ហាសុខភាព

  • ជាពលរដ្ឋក្រីក្រពិតប្រាកដ

លោក​ តាំង​ ប៉ាំងឆ័យ​ ប្រធាន​ផ្នែក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុនទេព​អប្សរ​បាន​ប្រាប់​ Sabay មុន​នេះ​ថា កម្មវិធី​នេះ រៀប​ចំ​ឡើង​​ក្នុង​គោល​បំណងផ្តល់​ក្តីសង្ឃឹម ស្នាម​ញញឹម និង​ធ្វើ​ឲ្យ​សុបិ​នរបស់​ប្រជា​ជន​ក្រីក្រ និង​ចាស់ជរា​កម្ពុជា​ក្លាយជា​ការពិត​។

"នេះ​ជា​ឆ្នាំទី​៣​ហើយ ដែល​ក្រុមហ៊ុន​យើង​បាន​រៀប​ចំ​ឡើង ហើយពីមុន​យើង​យក​ត្រឹឹម ១២០នាក់ តែ​ឆ្នាំ​ទី​៣​នេះកើន​ជាង​មុន ​យើង​កំណត់​យក ២៥០នាក់បន្ថែម។ ប៉ុន្តែ​ឥឡូវ​មិនទាន់​គ្រប់​ទេ ទើប​តែ​បាន​ពាក់កណ្តាល​នៃ ២៥០នាក់ ហើយ​សង្ឃឹម​ថា​ចុង​ខែ​នេះ​នឹង​បាន​គ្រប់"។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ ប្រធាន​ផ្នែក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុនទេព​អប្សរ​ ខាង​លើ។

ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​ ២​យ​ប់ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី ០៦​ដល់ ថ្ងៃទី​០៨ ខែ​មេសា ដឹកនាំ​ដោយ​ក្រុមហ៊ុន ទេព​អប្សរ នឹងនាំ​ប្រជា​ជន​ក្រក្រី​ចាស់ៗ ទៅកាន់​ប្រាសាទ​អង្គ​វត្ត ប្រាសាទ​នានា និង​រម​ណីយ​ដ្ឋា​ន​ជាច្រើន​កន្លែង​នៃ​ទឹកដី​ខេត្ត​ក្រុង​សៀមរាប ដោយ​ផ្តល់ នូ​វ​ការធ្វើ​ដំណើរ ការ​ស្នាក់នៅ និង​ការបរិភោគ​អាហារ​ដោយ​ឥតគិតថ្លៃ​។ លើសពី​នេះ​ទៀត ក្រុមការងារ​ក៏បាន​រៀបចំ​ជូន​នូ​វ អាហារ​សាមគ្គី​ពេល​ល្ងាច និង​កម្មវិធី​រាំ​ច្រៀង​កម្សាន លែង​ល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​សប្បាយរីករាយ​។​

ទេព​អប្សរ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​នូ​វ​សេវាកម្ម​ធ្វើ​វី​សា ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ ទៅកាន់​ប្រទេស​នានា​ទូទាំង​ពិ​ភព​លោក ព្រម​ទាំង​បម្រើ​សេវាកម្ម​លើ​ការ​កក់​សំបុត្រ​យន្ត​ហោះ និង បកប្រែ ដែល​កំពុង​ទទួល​បាននូ​វ​ប្រជាប្រិយភាព ទំនុកចិត្ត និង​ការគាំទ្រ​ខ្ពស់​ពី​សំណាក់ អតិ​ថិ​ជន ក្រុមហ៊ុន​ដៃគូ និង​បណ្តា​ស្ថាប័ន​ទូតនៃ​បណ្តា​ប្រទេស​នានា​។

  • សម្រាប់ព​ត៌មានបន្ថែម​ពី​កម្មវិធី​នេះ សូម​ចូល​ទៅកាន់​៖​ Tep Apsor Visa ទេពអប្សរ វីសា

  • ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​ស័​ព្ទ​លេខ​៖ ០៧៨ ៩៩៩ ៣៣១ ៕

អត្ថបទ៖ ថា ម៉ាលីដា