ផ្ដាច់​ទំនាក់​ទំនង​ជាង​៣​ឆ្នាំ សាយ ​សៀរ៉ា​ កំពុង​ស្រៀវ​ឆ្អឹងខ្នង​ ខណៈ​សម្ដែង​ប៉ះ​គ្នា​ជា​ថ្មី​(វីដេអូ)

  • 2018-03-21 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហារ​ សាយ​ សៀ​រ៉ា ​កំពុង​តែ​ក្ដុកក្ដួល​​ពិបាក​ទទួល​ខ្លាំង​ ពេល​បាន​សម្ដែង​ប៉ះ​គ្នា​ជា​ថ្មី​ឆាប់ៗ​​ជាមួយ​ដៃ​គូ​ចាស់​ គឺ​កញ្ញា​ នី ​មុន្នី​នាថ។ ​អ្នក​កំលោះ​កំពុង​ហួស​ចិត្ត​នឹង​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ​ការងារ​ជាមួយ​ដៃ​គូ​ចាស់​ ​ទាំង​ខ្លួន​នៅ​​មាន​បញ្ហា​នឹង​គ្នា​នៅ​ឡើយ​។

កំលោះ​សង្ហារ​​រូប​នេះ​បាន​ពោល​ពាក្យ​ប្រាប់​Sabay​ថា៖ ​"ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​គាត់​តាំង​២០១៦​ គិតទៅ​៣ឆ្នាំ​​ហើយ។ ការ​​រកាំរកូស​​នោះ​គឺ​រឿង​ការងារ។ កាល​ហ្នឹង​និយាយ​លេង​សើច​តិច​តួច​​ទៅ​ ជ្រុល​មាត់​​ក៏​ប្រកាន់​គ្នា​រហូត​​ដល់​សព្វ​ថ្ងៃ​។ ទើប​តែ​ផលិតករ​ចាប់​ពួក​យើង​ជួប​​គ្នា​រឿង​ថ្មី​នេះ​មាន​អារម្មណ៍​ថា​វា​ពិបាក​បន្តិច ព្រោះ​យើង​អត់​ត្រូវ​គ្នា​ផង​"។

លោក ​សាយ ​សៀរ៉ា ​បញ្ជាក់​បន្ថែម​ថា មិន​ថ្វី​ទេ​សម្រាប់​លោក​ ព្រោះ​លោក​ជា​អ្នក​សិល្បៈ​ ទោះ​បី​មាន​បញ្ហា​តិច​​តួច​ក៏​ដោយ ប៉ុន្តែ​ក្នុង​ការ​សម្ដែង​លោក​​ត្រូវ​គោរព​ពេល​វេលា ​គោរព​ការងារ​ ចំណែក​រឿង​ផ្ទាល់​ខ្លួន​ ខ្លួន​មិន​ដែល​យក​មក​ឡូកឡំ​​ជាមួយ​គ្នា​​ឡើយ។ ម្យ៉ាង​លោក​ជា​សុភាព​​បុរស​ ដូច្នេះ​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​លំទោន​ទៅ​រក​ខាង​នារី​មុន​ហើយ មិន​ឲ្យ​ខាង​ស្រី​ពិបាក​ទើសទាល់​ទេ៕​

អត្ថបទ៖ រត្នន៍

អត្ថបទពេញនិយម