ច្បាស់ការ! ក្រោយ​​ជួយ​ជម្រើស​ជាតិ​​លោក ប្រាក់​ សុវណ្ណារ៉ា ​មាន​ភារកិច្ច​មួយ​ទៀតនៅ U21

  • 2018-03-21 05:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ប្រាក់ សុវណ្ណារ៉ា នឹង​ដឹក​នាំ​យុវជន​ក្រោម ២១ ឆ្នាំ​របស់​កម្ពុជា ក្នុង​ការ​ប្រកួត​ពាន​ HBT 2018 ASEAN Youth ដែល​ធ្វើ​ឡើង​នៅ​ប្រទេស ប្រ៊ុយណេ​ចន្លោះ​ពី​ថ្ងៃទី២៣ ខែ​មេសា ដល់ថ្ងៃទី៧ ខែ​ឧសភា ​ឆ្នាំ​២០១៨។

លោក ប្រាក់ សុវណ្ណារ៉ា

ការ​ដឹក​នេះ​​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ​គឺ​​ផ្លូវ​ការ​ហើយ​ ​ហើយ​លោក​ផ្ដោត​លើ​​ទិស​ដៅ អភិវឌ្ឍន៍​យុវជន​​ ដើម្បី​ត្រៀម​ការ​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​ឆ្នាំ​ក្រោយ​ ដែល​គ្រោង​​ធ្វើ​ឡើង​​នៅ​ហ្វីលីពីន។ ​ជាក់​ស្ដែង​ដូច​ការ​ជ្រើស​រើស​របស់​លោក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ​លើក​នេះ​​ ​គឺ​លោក​ព្យាយាម​ចម្រាញ់​យក​យុវជន​ភាគ​ច្រើន។

​​​ក្រុម​យុវជន U21 កម្ពុជា បាន​ចាប់​ពូល​រួច​រាល់​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​គឺ​ស្ថិត​នៅ​ពូល B ជា​មួយ​​ប្រទេស សិង្ហបុរី និង​ឡាវ។ ដោយ​ឡែក​នៅ​ពូល​ A មាន ថៃ មីយ៉ាន់ម៉ា ទីម័រខាងកើត និង​ម្ចាស់ផ្ទះ ប្រ៊ុយណេ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​