​សិល្បករខ្មែរម្នាក់ ច្នៃរូប «​គោព្រៃ» ពី​គ្រឿង​ម៉ូតូឡាន​ចាស់ៗ​ ប្រកាសលក់ក្នុងតម្លៃ​​ដល់ទៅ២ម៉ឺនដុល្លារ​

  • 2018-03-21 06:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប "​គោព្រៃ​" ច្នៃ​ពី​គ្រឿង​ម៉ូតូ​-ឡាន​ចាស់ៗ​ ដែល​ជា​ស្នាដៃ​សិល្បករ​ខ្មែរ​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល​ ប្រកាស​លក់​ ក្នុងតម្លៃ ៨០លាន​រៀល​ គិត​ជា​ដុល្លារ​ប្រមាណ​ជា​​២ម៉ឺនដុល្លារ។

រូប​គោព្រៃ​ច្នៃ​ចេញ​ពី​គ្រឿង​ម៉ូតូ ឡាន​ចាស់ៗ​របស់​សិល្បករវ័យ​៤០​ឆ្នាំ​ម្នាក់​នៅ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ប្រកាស​លក់​តម្លៃ​ ២ម៉ឺន​ដុល្លារ។ សិល្បករ​ អ៊ូ វណ្ណឌី​ បាន​លើក​ឡើង​ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូត​បារាំង​កាល​ពី​ថ្ងៃ​ ១៥ មីនា ឆ្នាំ​២០១៨ ថា រូប​គោព្រៃ​ ដែល​ជា​ស្នាដៃ​ទី​៣​ ដែល​យក​តាំង​នៅ​ទី​នេះ​ ​​​លោក​គ្រោង​ប្រកាស​​លក់​ក្នុង​តម្លៃ​​​២ម៉ឺន​ដុល្លារ។

"រូប​គោព្រៃ​ដែល​ច្នៃ​ចេញ​ពី​គ្រឿង​ក្នុង​ម៉ូត ឡាន​នេះ​លោក​ចំណាយ​ថវិកា​ ពេលវេលា​ច្រើន​ណាស់​សម្រាប់​ធ្វើ​វា​ឡើង​ អីចឹង​បើ​មាន​គេ​ចង់​បាន​ទិញ​យក​លោក​នឹង​លក់​" លោក​ វណ្ណឌី​ បន្ត​ថា​ រូប​គោព្រៃ​នេះ​លោក​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់​សឹង​តែ​គ្មានពេល​សម្រាក​ រហូត​ដល់​ប្រពន្ធ​​ខឹង​មិន​និយាយ​ក៏​មាន។

​​​​​​រូប​គោ​ព្រៃ​នេះ​ច្នៃ​ចេញ​ពី​គ្រឿង​ម៉ូតូ និង​ផ្នែក​​តូច​នៃ​​គ្រឿង​ឡាន មាន​ដូចជា​ ច្រវាក់​ មីញ៉ុង ស៊ីផ្លេ​ គ្រឿង​ក្នុង​ម៉ូតូ​-ឡាន​ ជា​ច្រើន​គ្រឿង​ផ្សា​ភ្ជាប់​គ្នា​ដែល​ចំណាយ​ពេល​ក្នុង​ការ​កែ​ច្នៃ​ប្រមាណ​ជា​ ៣​ខែ​។ស្នាដៃ​សិល្បៈ​ដ៏​ល្អ​វិចិត្រ​មួយ​នេះ​ មាន​មាន​កម្ពស់​ ២,៦ម៉ែត្រ​គិត​ពី​បាត​ជើង​រហូត​ដល់​ចុង​ស្នែង​ ​​​​មាន​បណ្ដោយ​ ៣ម៉ែត្រ និង​ទទឹង​ ១,២ម៉ែត្រ។

លោក​ អ៊ូ វណ្ណឌី​

លោក​ អ៊ូ វណ្ណឌី​ មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ ​សព្វ​ថ្ងៃ​រស់​នៅ​ ភូមិ​ព្រៃ​គោ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ជា​មួយ​គ្រួសារ​មាន​កូន​២​នាក់​ ស្រី១ ប្រុស​១​។ ប្រវត្តិ​ការសិក្សា​ លោក​រៀន​នៅ​សាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ​ផ្នែក​គំនូរ​ផ្សាយ ឆ្នាំ​២០០៥ លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​ចម្លាក់​ទំនើប​។ អំលុង​ពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លោក​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជ្រើស​រើស​លោក​ឲ្យ​ធ្វើ​ការ​ក្រៅ​ម៉ោង​ក្រៅ​ក្នុង​គម្រោង​មួយ​ឈ្មោះ​ "សិល្បៈ​សន្តិភាព​នៅ​កម្ពុជា" រយៈ​ពេល​៧​ឆ្នាំ​។ សព្វ​ថ្ងៃ​ក្រៅ​ពី​ការងារ​សិល្បៈ​លោក​ក៏​ជា​គ្រូ​បង្រៀន​ផ្នែក​គំនូរ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ផង​ដែរ៕

អត្ថបទ៖ លន ហ្សាឌីណា​​​​​​​

អត្ថបទពេញនិយម