Camila Cabello ឆ្លើយ​តប​ព័ត៌មាន​ដែល​ថា Taylor Swift ជា​អ្នក​ប្រាប់​នាង​ឲ្យ​ចេញ​ពី Fifth Harmony

  • 2018-03-21 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Camila Cabello បាន​បក​ស្រាយ​ពី​ព័ត៌មាន​ដែល​ថា​ កំពូល​តារា​ចម្រៀង Taylor Swift ជា​អ្នក​​នៅ​ខាង​ក្រោយ​​នៃ​ការ​សម្រេច​ចិត្ត ចាក​ចេញ​ពី​ក្រុម​ចម្រៀង​ Fifth Harmony។

ម្ចាស់​បទ "Havana” បាន​ចាក​ចេញ​ពី​ក្រុម​ចម្រៀង​នេះ​កាល​ពី​ឆ្នាំ ២០១៦ ដែល​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​នាង​ផ្ទាល់ ដើម្បី​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ជា​តារា​ចម្រៀង​ទោល​វិញ​ម្ដង។

Camila បាន​បក​ស្រាយ​តាម​រយៈ​លោក Dan Wotton ពី​សារព័ត៌មាន​ The Sun ថា៖ "វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ខ្លាំង​ណាស់ ដែល​មនុស្ស​ជា​ច្រើន​គិត​ថា Taylor ជា​អ្នក​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​បែប​នេះ​ ព្រោះ​ខ្ញុំ​គិត​ថា​នាង​អាច​ទទួល​បាន​ពាក្យ​ពេចន៍​មិន​ល្អ​ជា​ច្រើន​ពី​អ្នក​ដទៃ។ គ្មាន​អ្នក​ណា​ម្នាក់​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​ណា​មួយ​ទេ។​​ ប្រសិន​ជា​ខ្ញុំ​មិន​ចង់​ធ្វើ​រឿង​មួយ ទោះ​បី​ជា​មនុស្ស​ទូទាំង​ពិភពលោក​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​ក៏​ខ្ញុំ​មិន​ធ្វើ​ដែរ ហើយ​ប្រសិន​ជា​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​អ្វី ខ្ញុំ​នឹង​ធ្វើ​វា​។ ខ្ញុំ​តែង​តែ​ចចេស​អីចឹង​ឯង។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Camila ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​ពួក​គេ​ចំណាយ​ពេល​ជាមួយ​គ្នា ពួក​គេ​មិន​ដែល​និយាយ​រឿង​ការងារ​ទេ គឺ​និយាយ​តែ​រឿង​ស្នេហា​និង​ប្រុសៗ​តែ​ប៉ុណ្ណោះ៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ