ច្បាស់​ការ! Ruud van Nistelrooy វីរបុរស Man Utd ​មក​ខ្មែរ​ដើម​ខែ​មេសា​នេះ​ហើយ

  • 2018-03-21 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ruud van Nistelrooy កីឡា​ករ​បាល់​ទាត់សញ្ជាតិ​ហូឡង់ នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ ក្នុង​កម្មវិធី​ ដំណើរ​ទេសចរណ៍​ពាន​រង្វាន់​ក្របខ័ណ្ឌ UEFA Champions League ២០១៨ ចាប់ពីថ្ងៃទី២-៤ មេសា ខាង​មុខ ដែល​រៀបចំ​ស្រាបៀរ Heineken®។

មក​កម្ពុជា​លើក​ដំបូង ក្រៅ​ពី​ជួប​ជាមួយ​អ្នក​គាំទ្រ​ខ្លួន កីឡាករ​ជើង​ចាស់ ដែល​ស៊ុត​បញ្ចូល​ទី ១៥០គ្រាប់ ក្នុង ២១៩ប្រកួត សម្រាប់​ក្រុម Manchester United និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​កំណត់​ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លឹប​នេះ ក៏​នឹង​មាន​វគ្គ​បង្វឹក​ជាមួយ​កីឡាករ​កម្ពុជា​មួយ​ចំនួន​ផង​ដែរ។

កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ ៣សម័យ​កាល ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដោយ​បង្ហាញ​ខ្លួន ៨១​លើក ស៊ុត​បញ្ចូល​ទី​បាន ៦០គ្រាប់​នោះ ក៏​មាន​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​ដើម្បី​ផ្សព្វផ្សាយ​មហិច្ឆតា​ចំពោះ​ការ​ប្រកួត​ក្របខ័ណ្ឌ​នេះ ជាមួយ​អ្នក​គាំទ្រ​បាល់​ទាត់​ទូទាំង​ពិភព​លោក។

ក្នុង​ពេល ១១ឆ្នាំ កម្មវិធី​ដំណើរ​ទេសចរណ៍​ខាង​លើ​បាន​ទៅ​ដល់ ២៦ប្រទេស នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក អាស៊ី អាមេរិក​ខាង​ត្បូង និង​អាមេរិក​ខាង​ជើង ហើយ​ពេល​នេះ​បាន​មក​ដល់​កម្ពុជា។

ព័ត៌មាន​លម្អិត ពី​ការ​មក​ដល់ និង​ដើម្បី​ចូលរួម​ជាមួយ​កីឡាករ​លំដាប់​ពិភព​លោក​នេះ ចូល​ទៅ​ផេក​ហ្វេសប៊ុក Heineken

ដោយ៖ វិទូ