មក​មើល​រូប​ថត​ Taeyang ពេល​បំពេញ​ភារកិច្ច​យោធា​គួរ​ឲ្យ​ស្រណោះ

  • 2018-03-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​រូបថត​របស់​សមាជិក​ក្រុម​ចម្រៀង Big Bang តារា​ចម្រៀង​ Taeyange បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ពី​សកម្មភាព​លោក​បំពេញ​ភារកិច្ច​កង​ទ័ព។

រូប​ថត​មួយ​បាន​បង្ហាញ​ពី Taeyang ពាក់​ម៉ាស់​និង​កាន់​កាំភ្លើង​ក្នុង​ដៃ ខណៈ​ឯ​រូប​២​ទៀត​បង្ហាញ​ពី តារា​រូប​នេះ​ញញឹម​ដាក់​កាមេរ៉ា​ពេល​អង្គុយ​ជាមួយ​កងទ័ព​ដទៃ​ទៀត។

Taeyang បាន​ចូល​បម្រើ​កងទ័ព​កាល​ពី​ថ្ងៃ​ទី​ ១២​ខែ​មីនា​នេះ​ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ទ័ព​ទី​ ៦​នៅ​ស្រុក​ Chulwon ខេត្ត Gangwon។ នៅ​ទី​នោះ លោក​នឹង​រៀន​អំពី​មូលដ្ឋាន​គ្រឹះ​កងទ័ព​រយៈ​ពេល​៥​អាទិត្យ​ មុន​ពេល​លោក​ទទួល​បាន​ភារកិច្ច​កងទ័ព​ផ្សេងៗ​ដែល​នឹង​ត្រូវ​បំពេញ។

Taeyang គឺ​ជា​សមាជិក​ក្រុម​ទី​៣​របស់​ក្រុម​ចម្រៀង Big Bang ដែល​បាន​ចូល​បម្រើ​កងទ័ព​បន្ទាប់​ពី T.O.P និង G-Dragon ហើយ​បន្ត​ដោយ Daesung កាល​ពី​ថ្ងៃ​ទី ១៣ មួយ​ថ្ងៃ​ក្រោយ​លោក​ចូល​បម្រើ​។ ម្ចាស់​បទ "Wedding Dress” នេះ​នឹង​រួច​ផុត​ភារកិច្ច​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៩៕

អាន​អត្ថបទ​៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី