ក្រ​សួង​បង្ហើបពីការ​បង្កើន​ចំនួន​សាលាគំរូ និង​កា​របង្កើត​សាលាជំនាន់​ថ្មី

  • 2018-03-21 08:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជន និង​កីឡា​បាន​ជ្រើសរើស​សាលា​រៀនចំនួន​២០០ បន្ថែម​ដើម្បីបង្កើត​ជាសាលា​រៀន​គំរូ​។​ នេះបើតាមប្រសាសន៍​ឯកឧត្តម ហង់​ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំយុវជន​ និង​កីឡា​​​ក្នុង​​ឱកាស​​សន្និបាត​​បូក​​សរុប​​ការងារ​​អប់រំ ​យុវជន ​និង​​កីឡា​ ឆ្នាំ​សិក្សា២០១៦​-២០១៧ ​និង​​ទិស​ដៅ​​ឆ្នាំ​២​០១៧​-២០១៨ កាលពី​ម្សិល​មិញ។​

(ឯកឧត្តម ហង់ ជួន ណារ៉ុន ថ្លែង​ក្នុង​សន្និបាតបូកសរុបការងារអប់រំកាលពីម្សិល​មិញ)

ដោយ​មិន​បាន​បញ្ចាក់ចំនួន​សាលា​គំរូ​ដែល​មាន​ស្រាប់ ឯកឧត្តម​ រ​ដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​ថាមុន​​នឹងជ្រើសរើស​ជា​​​សាលា​រៀន​គំរូ​ ក្រសួងអប់រំ​​​ បាន​បញ្ចូនមន្រ្តី​ជំនាញ​​ចុះ​ទៅពិនិត្យ​​ និង​វាយ​តំលៃ​​ផ្ទាល់​ ពី​​ការ​គ្រប់​គ្រងក្នុង​សាលារៀន​​​ ការ​បង្រៀន វិន័យសិស្ស​ ការ​ស្លៀកពាក់​ បរិស្ថាន​នៅ​ក្នុងសាលា​​ បញ្ហា​បង្គន់​អនាម័យ​ ចំណត​កង់​ម៉ូតូ ថ្នាក់​រៀន​មាន​របៀប​រៀបរយល្អ និង​ការ​ចូលរួម គាំទ្រ​ពីសហគមន៍។   ​របាយការណ៍​ក្រសួង​អប់រំ​ ​នៅ​​ទូទាំង​​ប្រទេស​កម្ពុជា ​​មាន​​សាលា​​​មត្តេយ្យ​​សិ​ក្សា ​និ​ង​សា​លារៀន ​​ចំណេះ​​​ទូទៅ​​​ទាំង​​​សាធារណៈ​ និង​​​ឯក​ជន​សរុ​ប​ចំនួន ១​៤ ១៨៩​។​ ក្នុង​​នោះ​មា​ន​សាលា​​មត្តេយ្យ​​សិក្សា​​ចំនួន​​៤៦៣២​កន្លែង​ សាលា​បឋម​​សិក្សា ​៧៦២១​ អនុវិទ្យាល័យ ​១៣០៣ ​និង​​វិទ្យាល័យ​​ចំនួន​៦៣៣​​កន្លែង​។​ជាមួយ​​គ្នា​​នេះ ​មតេ្តយ្យ​​សិក្សា​​សហគមន៍​​មាន​២៩៥៥​​កន្លែង​​។​

ប្រហាក់​ប្រហែល​គ្នា​​នឹង​សាលារៀ​ន​គំរូដែរ ​ក្រសួងអប់រំ​ក៏​​បាន​បង្កើត​សាលា​ជំនាន់​ថ្មី​ប្រមាណ​ជា១០​កន្លែង​បន្ថែម​​ទៀត​ ដើម្បី​សាក​ល្បង​កំណែទម្រង់​ការអប់រំ​ទូលំ​ទូលាយ​​។ នេះបើតាម​ប្រសាសន៍​ឯកឧត្តម ហង់ ជួន ណារ៉ុន។ ឯកឧត្តម បញ្ជាក់ថា​ សាលា​រៀន​ជំនាន់​ថ្មី ​គឺ​ជា​សាលារៀន​ដែល​បង្កើត​ឡើងស​ម្រាប់​បណ្ដុះបណ្ដាល​ចំណេះ​ដឹង​ដ​ល់​យុវជនជំនាន់ថ្មី កម្រិតស្តង់ដារខ្ពស់ កម្មវិធីសិក្សាពិសេសខុសពីសាលារដ្ឋធម្មតា និងផ្ដល់​អាហារូបករណ៍​ដល់​សិស្សឆ្នើម​។

ឯកឧត្តម បន្តថា សិស្សានុ​សិស្សនៃ​សាលារៀនជំ​នាន់​ថ្មី ត្រូវរៀនច្រើនម៉ោង​ជាង​សិស្សសាលា​រដ្ឋ​ទូទៅ ​រួម​បញ្ជូល​ទាំង​ការ​ធ្វើពិ​សោធន៍ ការធ្វើ​ កិច្ចការស្រាវជ្រាវ​នានា​ជា​​ក្រុម ​ក្នុងម៉ោ​ងសិក្សាជាដើម។ គោល​បំណង​ដើម្បី​បណ្ដុះបណ្ដាល​ចំណេះដឹង​ និងបំណិ​ន​ប្រស​ព្វ​របស់ ​សិ​ស្ស​ឲ្យកា​ន់​តែ​រីក​ចម្រើន និ​ង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​​​ សាលាជំនាន់​ថ្មី​ សម្រាប់រាជធានី​ភ្នំពេញ​គឺ​មាន​ទីតាំង​ស្ថិត​នៅជាមួយ​នឹង​វិទ្យាល័យ​ព្រះ​ស៊ីវត្ថិ និង​មួយ​កន្លែងទៀត​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម​។ នេះបើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ហង់ ជួន ណារ៉ុន ដដែល៕

អត្ថបទដោយ៖ សុផល

អត្ថបទពេញនិយម