ទាក់ទង​គ្នា​ជិត​១​ឆ្នាំ អេដា ទម្លាយ​រឿង​​ខ្ទេច​ ជា​មួយ​គូ​ស្នេហ៍​​កាត់​បរទេស​

  • 2018-03-21 09:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ជាប់​ចំណង​ស្នេហ៍​បាន​រយៈ​ជិត​មួយ​ឆ្នាំ តារា​ចម្រៀង​ អេដា បាន​ទម្លាយ​ខ្ទេចខ្ទីពី​រឿង​រ៉ាវ​ទាក់​ទង​នឹង​ជីវិត​ជា​មួយ​គូ​ស្នេហ៍​របស់​ខ្លួន។

ផ្ដើម​ជួប​គ្នា​ដំបូង​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​កម្មវិធី STEAM Cambodia អេដា ប្រាប់​ថា​ខ្លួន​ និង​គូ​ស្នេហ៍​ដែល​ជា​ស្ថាបនិក​របស់​អង្គការ​នេះ​ផ្ទាល់​ បាន​​​ចាប់​ផ្ដើម​រាប់​អាន​គ្នា​តាំង​ពី​ពេល​នោះ​មក​ បើ​សរុប​មក​ដល់​​ឥឡូវ​នេះ​ គឺ​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ តែ​សម្រាប់​ទំនាក់ទំនង​ស្នេហា​ អ្នក​ទាំង​២​ទើប​តែ​ជំពាក់​ចិត្ត​លើ​គ្នា​បាន​ត្រឹម​​៨​ខែ​ប៉ុណ្ណោះ។

ម្ចាស់​បទ​ "កាល​ពី​ព្រេង​នាយ​"​​ និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​បាក់​ចិត្ត​ស្រឡាញ់​លោក Allen Tan ព្រោះ​បុរស​កូន​កាត់​ខ្មែរ-អាមេរិក​នេះ ជា​មនុស្ស​ស្មោះ​ត្រង់​​ ចេះ​យក​ចិត្ត​ទុក​ដាក់ និង​តែង​គាំទ្រ ជួយ​មើល​ខុស​ត្រូវ​នាង​លើ​ការងារ​ផ្សេងៗ​ដោយ​មិន​ថា​ចេញ​ទៅ​ណា​ មក​ណា​ គឺ​លោក​​តែង​​ជួយ​មើល​ខុស​ត្រូវ​ជានិច្ច។

បើ​រំលឹក​ពី​អនុស្សាវរីយ៍​ដែល​ដក់ជាប់​ក្នុង​ចិត្ត​វិញ អេដា ញញឹម​ខ្ជឹប​​ពោល​ថា៖ "គឺ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅអឺរុប​ជា​មួយ​គ្នា។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ពូកែ​នៅប្រទេស​ត្រជាក់​ទេ កាលណោះ​នៅ​អង់គ្លេស​គាត់​បាន​ដោះ​អាវ​ធំ​មក​គ្រប​ពី​លើ​ខ្ញុំ ទាំង​ខ្លួន​​ឯ​ង​មាន​តែ​អាវ​ស្ដើង​មួយ​នៅ​ជាប់​ខ្លួន ហើយ​សីតុណ្ហភាព​ពេល​នោះ​ចុះ​ដល់​​៦-៧​អង្សា​ឯ​ណោះ តែ​គាត់​នៅ​ទ្រាំ"។

តារា​ស្រី​ដដែល​រម្លឹកថា សព្វ​ថ្ងៃ​អ្នក​ទាំង​២​រស់​នៅ​ចុះ​សម្រុង​ល្អ​ណាស់ ត្បិត​ខាង​ប្រុស​ជា​មនុស្ស​ដែល​ធំ​ធាត់​លើ​ទឹក​ដី​អាមេរិក​មែន តែ​លោក​នៅ​រក្សា​អត្តចរិត​សុភាពបុរស នឹង​យល់​ពី​វប្បធម៌​ខ្មែរ​បាន​ច្រើន។

សម្រាប់​គម្រោង​រៀប​ការ​អ្នក​ទាំង​២​គិត​ថា​អាច​នឹង​៣​ឆ្នាំ​ទៅ​មុខ​ទៀត ព្រោះ​ភាគី​សង​ខាង​សុទ្ធ​តែ​ជាប់​ភារកិច្ច​រវល់​ដូច​គ្នា។

ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​អ្នក​ទាំង​២​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ អេដា សុំ​ច្រាន​ចោល ដោយ​អះអាង​ថា​ នាង​និង​ប្អូនៗ​គ្រាន់​តែ​ឧស្សាហ៍​​ទៅ​ចម្អិន​អាហារ​ញ៉ាំ​ជុំ​គ្នា​រៀងរាល់​​ចុង​សប្ដាហ៍​នៅ​ផ្ទះ​ខាង​ប្រុស​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី