គួរឲ្យខ្លាច! តារា​ប្ដូរ​ភេទ Caitlyn Jenner បង្ហាញ​រូប​រលួយ​ចុង​ច្រមុះ​

  • 2018-03-21 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កម្មវិធី​ទូរទស្សន៍​ប្ដូរ​ភេទ Caitlyn Jenner បាន​បង្ហាញ​រូប​ថត​នាង​រលួយ​ចុង​ច្រមុះ​ដោយ​សារ​កម្ដៅ​ថ្ងៃ​ និង​​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​កុំ​ឲ្យ​ដូច​ខ្លួន។

តារា​វ័យ​៦៨​ឆ្នាំ​ ​និង​អតីត​កីឡាករ​អូឡាំពិក​រូប​នេះ បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram ដើម្បី​បង្ហោះ​រូប​ថត​នាង​ ដែល​ច្រមុះ​ត្រូវ​ខ្លោច​ឡើង​ពណ៌​ក្រហម​ដោយ​សារ​កម្ដៅ​ថ្ងៃ។

Caitlyn បាន​សរសេរ​ថា៖ "ច្រមុះ​ខ្ញុំ​ទើប​តែ​ត្រូវ​រលាក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ដុត​កម្លោច។ កុំ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​គ្រប់​ពេល។"

បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី People តារារូបនេះទើប​តែ​វះ​កាត់​យក​សរសៃ​មហារីក​ចេញ​ពី​ច្រមុះ​ថ្មី​ៗ​នេះ ហើយ​វា​គឺ​ជា​រឿង​ងាយ​ណាស់​ដែល​នាង​អាច​ទទួល​បាន​នូវ​ការ​រលាក​បែប​នេះ។

តារា​សម្ដែង Hugh Jackman ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នេះ​ដែរ ដោយ​ត្រូវ​ការ​ការ​ថែទាំ​ និង​ការពារ​ច្រមុះ​ខ្លួន​ឯង​ជា​ប្រចាំ៕

អាន​អត្ថបទ៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម