សម្ពោធ​អគារ​មីក្រូហិរញ្ញវត្ថុ​ថ្មី កម្ពស់ ៩ជាន់ កណ្ដាល​ក្រុង​តែ​ម្ដង

  • 2018-03-21 10:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Prime MF បាន​សម្ពោធ​ការិយាល័យ​កណ្ដាល​ថ្មី មាន​កម្ពស់ ៩ជាន់ និង​មាន​ចំណត​រថយន្ត​ក្រោម​ដី កាល​ពី​ព្រឹក​មិញ​នេះ នៅ​ផ្ទះ​លេខ៤៩៤ ផ្លូវ២៧១ សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួត​ពិនិត្យ​នៃ​ធនាគារ​ជាតិ​កម្ពុជា ឯកឧត្ដម អូ ណាក់ យ៉ុង ឯក​អគ្គរាជទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​ទៀត។

លោក គឹម សៀងស៊ូ អគ្គនាយក Prime MF បាន​និយាយ​ថា៖ "យើង​បាន​ធ្វើ​អាជីវកម្ម​ជាមួយ​ក្ដី​សុបិន​ក្នុង​ការ​ទទួល​បាន​អតិថិជន​កម្ពុជា​ច្រើន​នៅ​ថ្ងៃ​ណាមួយ​ដូច​នឹង​ធនាគារ​ធំៗ ដែល​ចាប់​ផ្ដើម​ដំបូង​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ"។

Prime MF បាន​បង្កើត​ឡើង និង​ទទួល​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ធនាគារ​ជាតិ​កម្ពុជា​តាំងពី ២០១០ ដោយ​មាន​ការិយាល័យ​ក្នុង​ផ្ទះល្វែង​តូច១ មួយ​ប៉ុណ្ណោះ ហើយ​មក​ទល់​ពេល​នេះ បើក​បាន ៦សាខា និង​មាន​បុគ្គលិក ១៣០នាក់។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Prime MF Microfinance LTD

ដោយ៖ វិទូ