ដឹង Galaxy S9 Plus ទម្រាំ​បាន​ចេញ​លក់ មួយ​គ្រឿង SAMSUNG ចំណាយ​អស់ប៉ុន្មាន​អត់?

  • 2018-03-21 13:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្តាហ៍​មុន​ក្រុម​ការងារ iFixit ទើប​តែ​គាស់​មើល​គ្រឿង​ម៉ាស៊ីន Galaxy S9 Plus ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ​ស្មាតហ្វូន​ដដែល​ត្រូវ​បាន​ក្រុម TechInsights បង្ហើប​នូវ​ទំហំ​តម្លៃ​ទាក់ទង​ផ្នែក​បង្គំ​នីមួយៗ ដែល​ SAMSUNG ចំណាយ​ទម្រាំ​ផលិត​ចេញ​ជា​ស្មាតហ្វូន​មួយ​គ្រឿង។

ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ចំណាយ​ប្រមាណ ៣៧៩ ដុល្លារ​ ទៅ​លើ​ការផលិតបាន S9 Plus មួយគ្រឿង ដោយ​សមាសធាតុ​អេក្រង់​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ដល់​ទៅ ៧២,៥ ដុល្លារ ខណៈ​អង្គ​គណនា​ Application/Baseband ថ្លៃ ៦៨ ដុល្លារ និង​ផ្នែក​កាមេរ៉ា​ថ្លៃ​លំដាប់​ទី​បី ៤៨ ដុល្លារ។ សម្រាប់​ថ្លៃ​ដំឡើង​ស្មាតហ្វូន​នេះ​មួយ​គ្រឿង SAMSUNG ត្រូវ​ចំណាយ​ក្បែរ ១២,៥០ ដុល្លារ។​

រំឭក​ថា​បច្ចុប្បន្ន​ក្នុង​ទីផ្សារ​ក្រៅ​ស្រុក​ម៉ូឌែល S9 Plus មាន​លក់​ក្នុង​តម្លៃ ៨៤០ ដុល្លារ ដោយ​នេះ​បើ​ដក​ការ​ចំណាយ​លើ​ថ្លៃ​ពន្ធ, ដឹក​ជញ្ជូន និង​សេវាកម្ម​មួយ​មួយ​ចំនួន​ផ្សេង​ទៀត ក៏​អាច​រាប់​ថា​ត្រកូល S ឆ្នាំ ២០១៨ រក​ចំណូល​ឲ្យ SAMSUNG បាន​ក្រាស់ក្រែល​ណាស់​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម