Ronaldo ធ្លាប់​ប្រាប់​ពី​​មូល​ហេតុ​កាត់​សក់​ម៉ូដ​នេះ​កាល​ពី​ World Cup ឆ្នាំ២០០២

  • 2018-03-21 14:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម Ronaldo ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​លេង​ម៉ូដ​សក់​ កោរ​ទាំង​អស់ ហើយ​ទុក​ផ្នែក​ខាង​មុខ​បន្តិច​ កាល​ពី​ពេល World Cup ឆ្នាំ ២០០២ គឺ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

Ronaldo បាន​ថ្លែង​ថា៖ "នៅ​មុន​ពេល World Cup កាល​នោះ ខ្ញុំ​មាន​របួស​ជើង ហើយ​គ្រប់​គ្នា (ប្រព័ន្ធ​ផ្សព្វផ្សាយ) សុទ្ធ​តែ​និយាយ​ពី​រឿង​ហ្នឹង។ ដូច្នេះ​ហើយ​បាន​ជា​ ខ្ញុំ​បាន​លេង​ម៉ូដ​សក់​ទុក​ពី​មុខ​បែប​នេះ។ អ៊ីចឹង​ហើយ​ ពេល​គេ​ឃើញ​ម៉ូដ​សក់​ចម្លែក​បែប​នេះ គេ​ឈប់​និយាយ​រឿង​របួស ហើយ​បែរ​ចំណាប់​អារម្មណ៍​មក​ម៉ូដ​សក់​វិញ"។

វីរបុរស​បាល់ទាត់​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ការណ៍​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូរ​ការ​ចាប់​អារម្មណ៍​បែប​នេះ ធ្វើ​ឲ្យ​ខ្លួន​ងាយ​ស្រួល​ ហើយមិនសូវមានសម្ពាធក្នុង​ការ​ហ្វឹក​ហាត់ ដើម្បី​ឆាប់​ជា​ពី​របួស។

ទោះ​ជា​យ៉ាង​ណា អតីត​កីឡាករ​ឆ្នើម បាន​សារភាព​ថា ខ្លួនមិន​មាន​មោទនភាព​នឹង​ម៉ូដ​សក់​នេះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ ទោះ​បី​ទើប​តែ​ជា​ពី​របួស អតីត​ខ្សែ​ប្រយុទ្ធ Ronaldo បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ កាល​ពី World Cup ២០០២។ កាល​នោះ វីរបុរស​បាល់ទាត់​រូប​នេះ ស៊ុត​ចូល ៨ គ្រាប់ (ក្នុង​នោះ ២​គ្រាប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ) ជួយ​ប្រេស៊ីល​ធ្វើ​បាន​សម្រេច​ក្នុង​ការ​លើក​ពាន​លើក​ទី ៥​របស់​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី