តារា​សម្ដែង​ Lee Tae Im ប្រកាស​ដើរ​ចេញ​ពី​ពិភព​សិល្បៈ​យ៉ាង​តក់​ក្រហល់​ ​ក្រោយ​ពី​លេច​ព័ត៌មាន​ថា​នាង​មាន​ផ្ទៃ​ពោះ​

  • 2018-03-21 14:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ Lee Tae Im ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​ក្រុមហ៊ុន​ Management HENEM ស្រឡាំងកាំង​​ជា​ខ្លាំង​ ដោយ​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​នេះ ថា នាង​នឹង​លា​ឈប់​ពី​ពិភព​សិល្បៈ​ឆាប់​ៗ​នេះ​។

ចំពោះ​មូលហេតុ គឺ​តារា​ស្រី​រូប​នេះ​ បាន​ជួប​ជាមួយ​អនាគត​ស្វាមី​កាល​ពី​ចុង​ឆ្នាំ​មុន​នេះ ហើយ​ពួក​គេ​គ្រោង​រៀបការ​ជាមួយ​គ្នា​ឆាប់​ៗ។

បន្ទាប់​ពី​ការ​ប្រកាស​នេះ ២​ថ្ងៃ​ក្រោយ​មក ខាង​ផលិតកម្ម​របស់​តារា​រូប​នេះ​ បាន​ចេញ​បញ្ជាក់​ដែរថា៖ "វា​ជា​ការ​ពិត​ដែល​តារា​ស្រី​ Lee Tae Im មាន​ផ្ទៃពោះ​៣​ខែ​ហើយ​។ នាង​មាន​គម្រោង​ថា​​នឹង​រៀប​អាពាហ៍ពិពាហ៍​ក្រោយ​ពី​សម្រាល​បុត្រ​រួច​​"។

ខាង​ផលិតកម្ម​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា ស្វាមី​របស់ Lee Tae Im គឺ​ជា​អ្នក​ជំនួញ​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់​ជាង​នាងបន្តិច​។ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ទៀតថា "តាម​កុងត្រា​ជាមួយ​ក្រុមហ៊ុន​គឺ​មិន​ទាន់​ផុត​នៅ​ឡើយ​ទេ តែ​តារា​ស្រី​រូប​នេះ​សុខ​ចិត្ត​បង់​ប្រាក់​សំណង​ខូច​ខាត​"៕

សូម​ជួយ​អបអរ​តារា​ Lee Tae Im ផង​ ដែល​បាន​បុត្រ​!

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ម៉េង សុខហួយ