Asensio ជា​កីឡាករ​ Real មួយ​ទៀត​ដែល​សរសើរ Neymar

  • 2018-03-22 11:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio ជា​កីឡាករ​ Real Madrid ដែល​សរសើរ​អតីត​កីឡាករ Barcelona ខ្សែ​ប្រយុទ្ធ Neymar។

Asensio បាន​ថ្លែង​ប្រាប់​សារព័ត៌មាន El Larguero ថា៖ Neymar គឺ​ជា​កីឡាករ​មួយ​យ៉ាង​ល្អ។ គេ​បង្ហាញ​សមត្ថភាព​របស់​គេ​យ៉ាង​ច្បាស់ ទាំង​នៅ Barcelona និង PSG។

កីឡាករ​អេស្ប៉ាញ​បាន​បន្ត​បែប​បញ្ឆិតបញ្ឆៀង​ទៀត​ថា ខ្លួន​នឹង​រង់​ចាំ​មើល ថា​នៅ​ថ្ងៃ​ខាង​មុខ ខ្លួន​អាច​នឹង​លេង​ក្រុម​ជាមួយ​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar ឬ​អត់។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ Neymar ចេញ​ពី Barcelona មក PSG កាល​ពី​ខែ​សីហា​ឆ្នាំ​មុន មាន​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា កីឡាករ​ប្រេស៊ីល​អាច​នឹង​ត្រលប់​មក​លេង​អេស្ប៉ាញ​វិញ ដើម្បី​មក​ចូល​រួម​ជាមួយ Real Madrid នា​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ។

ការ​ថ្លែង​របស់ Asensio ធ្វើ​ឲ្យ​គេ​ជា​កីឡាករ Real Madrid មួយ​ទៀត​ដែល​សរសើរ​ជា​ចំហ​ដល់ Neymar។ កន្លង​មក មាន​កីឡាករ​ដូច​ជា Sergio Ramos, Casemiro, Marcelo, Carvajal ជា​ដើម សុទ្ធ​មិន​ដែល​លាក់បាំង​ទេ ការ​សរសើរ​ខ្លួន​ចំពោះ​កីឡាករ​ប្រេស៊ីល។ ក្នុង​នោះ​មាន​ខ្លះ ថែម​ទាំង​ស្វាគមន៍​ដៃ​ពីរ​ទៀត​ផង​ បើ​ Neymar មក Real Madrid មែន៕

ប្រភព៖ Mirror | ESPN FC | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម