តារា​សម្ដែង​ Mario Maurer ចេញ​មុខ​មក​ការពារ​មិត្ត​ស្រី

  • 2018-03-21 14:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Mario ចេញ​មុខ​ការពារ​មិត្ត​ស្រី​ ដោយ​បដិសេធ​ថា លោក​មិន​ជួយ​ជ្រោមជ្រែង​តារា​សម្ដែង​ Juni Gai-A ​ដែល​ជា​មិត្ត​ស្រី​របស់​ខ្លួន​ឲ្យ​​ទទួល​បាន​រឿង​ថ្មី​នោះឡើយ​។

តារា​សង្ហា​រូប​នេះ​ ថែម​ទាំង​បញ្ជាក់​ទៀត​ថា ខ្លួន​បាន​លឺ​ថា​មិត្ត​ស្រី​នឹង​មក​សម្ដែង​ភាពយន្ត​ភាគ​ទូរទស្សន៍​ តែ​រូប​លោក​នេះ​មិន​បាន​ជួយ​ពី​ក្រោយ​រឿង​នេះ​ទេ​។

ក្នុង​នាម​ជា​មិត្ត​ប្រុស​ តារា​សម្ដែង​រូប​នេះ​គឺ​តែង​តែ​គាំទ្រ​មិត្ត​ស្រី​។ យ៉ាងណាមិញ​ នៅ​ពេល​អនាគត​ លោក​ Mario មិន​ប្រាកដ​ទេ​ថា​នឹង​បាន​សម្ដែង​រួម​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​ឬ​អត់​។

ជា​ចុង​ក្រោយ​ លោក​ Mario បាន​សម្ដែង​ការ​អប​អរ​ទៅ​កាន់​មិត្ត​ស្រី​របស់​ខ្លួន​ដែល​ទទួល​បាន​ឱកាស​ដ៏​ល្អ​មក​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​។

គួរ​រំលឹក​ផង​ដែរ​ថា មុន​នេះ​មាន​ព័ត៌មាន​បែក​ធ្លាយ​ថា​ តារា​សម្ដែង​ Juni Gai-A ទទួល​បាន​ភាពយន្ត​ទូរទស្សន៍​ថ្មី​ពី​ស្ថានីយ​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៣ គឺ​ព្រោះ​តែ​មាន​ជំនួយ​ពី​មិត្ត​ប្រុស​​គឺ​លោក​ Mario ​៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ