ប្រាក់ សុវណ្ណារ៉ា សរសើរ ស៊ូ យ៉ាទី សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​បាន​ច្រើន​

  • 2018-03-22 01:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់ សុវណ្ណារ៉ា ​សប្បាយ​ចិត្ត​ចំពោះ​ជ័យជម្នះ​ថ្ងៃ​នេះ ​ព្រោះ​ក្រុម​ឡាវ​ជា​ក្រុម​ខ្លាំង​មួយ ​ដែល​បង្ក​គ្រោះ​ថ្នាក់​ច្រើន​ដល់​កម្ពុជា ​តែ​សំណាង​គ្រោះ​ថ្នាក់​ទាំង​អស់​នោះ ​ត្រូវ​បាន ស៊ូ យ៉ាទី ​ជួយ​បាន។

ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​ទឹក​ដី​ឡាវ ​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ ​ក្នុង​ជ័យជម្នះ​នោះ​ដែរ ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​ឱកាស​រាង​ខ្លួន ប៉ុន្តែ​ឡាវ​មិន​សំណាង​រក​គ្រាប់​បាល់​មិន​បាន ខណៈ​ដែល​កម្ពុជា​វិញ ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃួន ឡាបូរ៉ាវី ​គ្រាន់​តែ​ដូរ​ចូល​ភ្លាម ​មិន​បាន​ប៉ុន្មាន​រក​គ្រាប់​បាល់​បាន​ភ្លាម​តែ​ម្ដង។

ចប់​ការ​ប្រកួត លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​នេះ ព្រោះ​ថា​ឈ្នះ​ឡាវ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ​ក្រុម​ទាំង​មូល​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ​ហើយ​ពួកគេ​មាន​ឱកាស​ច្រើន​បង្ក​គ្រោះ​ថ្នាក់​លើ​កម្ពុជា​​ប៉ុន្មាន​គ្រាប់ ប៉ុន្តែ​សំណាង​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ​អាច​ជួយ​សង្គ្រោះ​បាន។

បន្ទាប់​ពី​ប្រកួត​នេះ​ទៅ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ការ​ធ្ងន់​មួយ​ទៀត ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ​នា​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៨​នេះ ​នៅ​ទឹក​ដី​តាជីគីស្ថាន ។ ដោយ​នៅ​ទីនោះ ​លោក ប្រាក់ សុវណ្ណារ៉ា ​បារម្ភ​រឿង​អាកាស​ធាតុ ព្រោះ​ប្រទេស​នេះ​មាន​សីតុណ្ហភាព​ជាង​១០​អស្សា​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី