Atletico អាច​ចាយ​ដល់​​ខ្ទង់​រយ​លាន​ ដើម្បី​យក​ Dybala ពី​ Juventus

  • 2018-03-22 01:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid នឹង​បំបែក​កំណត់​ត្រា​នៃ​ការ​ទិញ​កីឡាករ​របស់​ពួកគេ​ពីរ​ដង​ឬ​ ប្រមាណ​១០៥​លាន​ផោន​នៅ​រដូវ​ក្ដៅ​នេះ​បើ​សិន​ជា​ពួកគេ​ចង់​ចុះ​​ហត្ថលេខា​យក​ Paulo Dybala ពី​ Juventus។

Dybala

របាយការណ៍​នៅ​ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា​លោក​ Diego Simeone បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​តែ​មួយ​ជាមួយ​ Dybala តែ​គ្មាន​នរណា​ដឹង​ថា​វា​ជា​រឿង​ចៃដន្យ​ ឬ​ក៏​ជា​ការ​ណាត់​ជួប​នោះ​ទេ។​

ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​អះអាង​ថា​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ពិភាក្សា​គ្នា។ Simeone ដែល​ជា​ជន​រួម​ជាតិ​អាហ្សង់ទីន​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​វ័យ​២៤​ឆ្នាំ​ទៅ​ជំនួស​ Griezmann ដែល​ទំនង​ជា​ទៅ​ Barcelona នៅ​រដូវ​កាល​ក្រោយ។

គួរ​បញ្ជាក់​ថា​សមាជិក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ប្រមូល​ម្ដុំ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ Real Madrid មុន​ប្រកួត​មិត្តភាព​ជាមួយ​អេស្ប៉ាញ​នៅ​កីឡដ្ឋាន Metropolitano របស់​ Atleticoនៅ​ថ្ងៃ​ទី​២៧ ខែ​មិនា៕​

Simeone

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន