ច្បាស់ចែស! អេឡិច ច័ន្ទត្រា ប្រកាស​ក្តែងៗ​​ចង់​បាន​ប្រពន្ធ​

  • 2018-03-22 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​រាង​ខ្ពស់​ស្រឡះ អេឡិច ច័ន្ទត្រា ​​ថា​ខ្លួន​ពេល​នេះ​គឺ​ដល់​វ័យ​ដែល​ត្រូវ​មាន​គូ​ជីវិត​ហើយ ​មិន​អាច​និយាយ​ថា​មាន​សង្សារ​ទៀត​ទេ​ បើ​ទោះ​ជា​លោក​ចង់​ប្រកែក​ក៏​ប្រហែល​លែង​បានហើយ​ ព្រោះ​ទាំង​រូប​លោក​ និងក្រុម​គ្រួសារ​កំពុង​គិត​គូររឿង​អាពាហ៍ពិពាហ៍​ខ្លួន​ហើយ។

បើ​ទោះ​ជា​មមាញឹក​នឹង​សិល្បៈ​ខ្លាំង​ប៉ុណ្ណា ​ក៏​តារា​សាច់សរូប​នេះ​បាន​ប្រាប់​ Sabay ថា​៖ "​បើ​និយាយ​ពី​គូ​ជីវិត​ គឺ​ខ្ញុំ​ចង់​បាន​ហើយ ​ក៏​​កំពុង​មើល​ចិត្ត​គ្នា​។ បើ​និយាយ​ទៅ​ គឺ​ទាំង​ខ្ញុំ ​​និង​ក្រុម​គ្រួសារ​​បាន​ពេញ​ចិត្ត​នឹង​នារី​ម្នាក់​ហើយ តែ​​​សុំ​លាក់​ឈ្មោះ​​​សិន​ គ្រាន់​តែ​បង្ហើប​​បាន​ថា​គូ​អនាគត​នោះ ​​គឺ​ជា​អនិកជនខ្មែរ ​ហើយ​រស់​នៅ​ប្រទេស​ក្រៅ​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ"។

តាម​ការ​បញ្ជាក់​ពី​តារា​ប្រុស​ដដែល លោក​តែង​ជួប​គ្នា​​ជា​ញឹក​ញាប់​ ​ដោយ​មាន​ការ​ដឹង​ឮ​ពី​ចាស់​ៗ​ទាំង​សងខាង​។ សម្រាប់​រូប​លោក​គឺ​ត្រូវ​ចិត្ត​៥០%ហើយ​ គ្រាន់​តែ​សុំ​សិក្សា​ចិត្ត​គ្នា​ឲ្យ​ច្បាស់​ជាង​នេះ​បន្តិច​ទៀត​នឹង​ឈាន​ដល់​ការ​ចូល​រោង​ការ៕

អត្ថបទ៖ រត្នន៍

អត្ថបទពេញនិយម