Camila Cabello ត្រូវ​គេ​ថាលេង​ហ្គីតាបន្លំៗ​ ពេល​សម្ដែង​បទ "Never Be The Same”

  • 2018-03-22 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "Havana” បាន​សម្ដែង​បទ "Never Be The Same” ដោយ​ប្រើ​ហ្គីតា​អេឡិចត្រូនិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ នៅ​ក្នុង​កម្មវិធី The Ellen Show ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ជា​ច្រើន​កើត​ឡើង​ពី​សំណាក់​អ្នក​ទស្សនា។

ដូច​នៅ​ក្នុង​វីដេអូ​បាន​បង្ហាញ​ស្រាប់ Camila បាន​ច្រៀង​និង​មើល​ទៅ​ដូច​ជា​លេង​ហ្គីតា​អីចឹង ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ សំឡេង​ហ្គីតា​ដែល​នាង​លេង​នោះ​គឺ​មិនមាន​​ឭ​អ្វី​ទាល់​តែ​សោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Twitter ជា​ច្រើន​បាន​បង្ហោះ​សារ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ពួក​គេ​ខិត​ខំ​ផ្ទៀង​ត្រចៀក​ស្ដាប់​នូវ​សំឡេង​ហ្គីតា​ ដែល​តារា​រូប​នេះ​លេង​ ប៉ុន្តែ​គ្មាន​ឭ​អ្វី​ទាំង​អស់។

ក្រោយ​មក​ក៏​មាន​អ្នក​គាំទ្រ​សកម្ម​របស់ Camila ជា​ច្រើន​ចេញ​មុខ​ដើម្បី​ការពារ​តារា​សំណព្វ​របស់​ពួក​គេ។ ពួក​គេ​បាន​បង្ហោះ​រូប​ថត​និង​វីដេអូ​ជា​ច្រើន​ បង្ហាញ​ពី​តារា​រូប​នេះ​លេង​ហ្គីតា ដើម្បី​បញ្ជាក់​ថា​នាង​មិន​មែន​គ្រាន់​តែ​យក​មក​តាំង​លម្អនៅ​ពេល​សម្ដែង​នោះ​ទេ។

ចុះ​ប្រិយ​មិត្ត​វិញ​គិត​យ៉ាង​ម៉េច​ដែរ?

វីដេអូ​ Camila Cabello សម្ដែង​បទ "Never Be The Same" ក្នុង​កម្មវិធី Ellen Show៖

អាន​អត្ថបទ៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម