​កំពូល​កីឡាករ​នៅ​អឺរ៉ុប​៤​នាក់ ធ្លាប់​មក​កម្ពុជា ​សរសើរ​ប្រជាជន​ខ្មែរ​មិន​ដាច់​ពី​មាត់

  • 2018-03-22 02:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ruud van Nistelrooy ​គឺ​ជា​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​ទី​៥ ​ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ​នេះ ​ក្នុង​ដំណើរ​ទេសចរណ៍​ពាន​រង្វាន់​ក្របខណ្ឌ UEFA Champions League ២០១៨។ ​ចុះ​៤​នាក់​កន្លង​ទៅ​ដែល​សុទ្ធ​តែ​ជា​កីឡាករ World Class ​ដែរ​នោះ ​មាន​នរណា​ខ្លះ​ទៅ?

ដើម្បី​ជា​ការ​រំលឹក​ដល់​អតីត​កាល​បន្ដិច Sabay ​នឹង​បង្ហាញ​មុខ​និង​ឈ្មោះ​អតីត​កំពូល​កីឡាករ​ទាំង​៤​នាក់ ​ធ្លាប់​មក​កម្ពុជា ​ហើយ​សុទ្ធ​តែ​សរសើរ​ដល់​ប្រជាជន ក៏​ដូចជា​អ្នក​គាំទ្រ​ខ្មែរ ​ថា​រួសរាយ​រាក់ទាក់​ខ្លាំង​ណាស់។

១ Fabio Cannavaro (2012 2013)

Cannavaro ​ជា​អតីត​ខ្សែ​ការពារ​ឆ្នើម​របស់​ជម្រើស​ជាតិ​អ៊ីតាលី ​និង​ធ្លាប់​លេង​ឱ្យ​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។ ​កីឡាករ​ដែល​ជួយ​ឱ្យ​អ៊ីតាលី​លើក​ពាន World Cup ២០០៦ ​រូប​នេះ ​ធ្លាប់​មក​កម្ពុជា​២​ដង ​ក្នុង​ឆ្នាំ​២០១២ ​និង​២០១៣។ ដោយ​២០១២ ​មក​តាម​រយៈ​ក្លឹប​ភ្នំពេញ​ក្រោន ​និង​២០១៣ ​មក​តាម​រយៈ​កម្មវិធី Tiger Street ។ បច្ចុប្បន្ន​នេះ ​បុរស​វ័យ​៤៤​ឆ្នាំ​កំពុង​ប្រកប​អាជីព​ជា​គ្រូ​បង្វឹក​របស់​ក្លឹប ​Guangzhou Evergrande ​លីគ​ប្រទេស​ចិន។

២ Deco

លោក ​Anderson Luís de Souza ​ឬ​គេ​និយម​ហៅ​ថា Deco ​ធ្លាប់​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៤ ​ដោយ​គ្រា​នោះ រូបគេ​យក​តាម​រយៈ Tiger Street ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ​នៅ​គ្រា​នោះ ​​បុរស​កើត​នៅ​ប្រេស៊ីល តែ​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​បាន​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់ គួច ដានី ​ថែម​ទៀត​ផង។ ​អំឡុង​ពេល​នៅ​កម្ពុជា ​បុរស​វ័យ​៤០​ឆ្នាំ​ក៏​បាន​សរសើរ​ចំពោះ​ប្រជាជន​ខ្មែរ​ផង​ដែរ។

៣ David beckham

បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ​តាម​អង្គការ​ UNICEF ​ដើម្បី​លើក​ស្ទួយ​វិស័យ​ការពារ​កុមារ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​គ្រប់​រូបភាព។ វីរបុរស​របស់​បិសាច​ក្រហម​ម្នាក់​នេះ ​បាន​ទៅ​ទស្សនា​អង្គរវត្ត​ផ្ទាល់ ​ហើយ​រូបគេ​សរសើរ​ចំពោះ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ​ក៏​ដូចជា​វប្បធម៌​នៅ​កម្ពុជា។

៤ Ryan Giggs

មិត្ត​អ្នក​អាន​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ ​ចំពោះ​វត្តមាន​របស់ Giggs ​មក​តាម​រយៈ Tiger Street ។ ​Giggs ​ថា​រូប​លោក​បាន​មក​កម្ពុជា​ម្ដង​មក​ហើយ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្លួន ប៉ុន្តែ​លើក​ដំបូង​នោះ​ស្នាក់​នៅ​ជាយ​ដែន​បាន​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ មុន​ចាកចេញ​ទៅ​ពី​កម្ពុជា ​អតីត​កីឡាករ​ដែល​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ Man Utd ​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា ​ដែល​បាន​ទទួល​រូបលោក​យ៉ាង​រាក់ទាក់​បំផុត។

អត្ថបទ៖ មុន្នីរម្យ