Drogba ថា​ Messi មិន​ទាន់​ល្អ​ដល់​ Maradona និង​ Pele ព្រោះ​មូលហេតុ​មួយ​

  • 2018-03-22 03:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Didier Drogba ជឿជាក់​ថា​ Lionel Messi គឺ​ជា​កីឡាករ​កំពូល​បំផុត​មួយ​រូប​នា​បាល់ទាត់​សម័យ​ទំនើប​បច្ចុប្បន្ន​ប៉ុន្តែ​មិន​ទាន់​អាច​ឈាន​ដល់​កម្រិត​វីរបុរស​ Maradona និង​ Pele នៅ​ឡើយ​ទេ។

Drogba និង​ Messi

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Chelsea អះអាង​ដូច្នេះ​ក្រោម​ហេតុ​ផល​មួយ​ព្រោះ​ Maradona និង​ Pele ធ្លាប់​នាំ​ភាព​ជោគជ័យ​ដ៏​ធំធេង​ដល់​ប្រទេស​គឺ​ជួយ​ឲ្យ​អាហ្សង់ទីន​ និង​​ប្រេស៊ីល​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ស្រប​ពេល​ Messi មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ។​

"ការ​ឈ្នះ World Cup នឹង​ធ្វើ​ឲ្យ​ Messi កាន់តែ​ល្បីល្បាញ​ថែម​ទៀត។​ គេ​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ទោះ​ជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ Diego និង​ Pele តែ​ Messi ក៏​មិន​ស្ថិតនៅ​ឆ្ងាយ​ពេក​ដែរ"។ Drogba និយាយ​ដូច្នេះ។

World Cup នៅ​រុស្ស៊ី​អាច​ជា​ឱកាស​ចុង​ក្រោយ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Barcelona ​បន្សល់​ទុក​ពាន​រង្វាន់​ធំ​ជាមួយ​ជម្រើស​ជាតិ​ ដោយ​សារ​ World Cup លើក​ក្រោយ​នៅ​កាតារ​រូប​គេ​​នឹង​មាន​អាយុ​៣៥​ឆ្នាំ​ ខណៈ​វ័យ​នោះ​ជា​ពេល​កីឡាករ​ជា​ច្រើន​តែង​ចូល​និវត្តន៍​៕

Maradona និង​ Pele

ប្រភព៖ Give Me Sport   ប្រែសម្រួល៖ វីរ័ត្ន