ចាញ់​បោក​អី​តែ​នៅ​ខ្មែរ​ សូម្បី​វៀតណាម​ក៏​ត្រូវ​គេ​បោក​បាន​រឿង​ពាក្យ​ "BFF”

  • 2018-03-22 04:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook នៅ​កម្ពុជា​ មិន​តិច​ទេ​ដែល​បាន​ចាញ់​បោក​នឹង​ការ​បង្ហោះ​​ព័ត៌មាន​មិន​ពិត​ទាក់​ទង​នឹង​ការ​ Comment ពាក្យ​ថា​ "BFF”។

សារបោកបញ្ឆោតដែលចែករំលែកនៅកម្ពុជា

មិន​មែន​តែ​នៅ​កម្ពុជា​នោះ​ទេ​ សូម្បី​តែ​នៅ​ប្រទេស​វៀតណាម​ឯណោះ​ក៏​មាន​មនុស្ស​ជា​ច្រើន​​ជឿ​ស៊ប់​នឹង​​ដំណឹង​បោក​ប្រាស់​នេះ​ ដោយ​មាន​ការ​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន។ ក្រៅ​ពី​វៀតណាម​ និង កម្ពុជា អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ដទៃ​ទៀត​ក៏​បាន​ចាញ់​បោក​នឹង​ដំណឹង​នេះ​ដែរ។

គួរ​ដឹង​ថា​ "BFF” ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ "Best Friend Forever” នៅ​ពេល​ដែល​សរសេរ​លើ​ Facebook វា​នឹង​ប្ដូរ​ពណ៌​ ហើយ​ថែម​ទាំង​មាន​លោត​ Animation ចេញ​មក​ទៀត​ផង។ ​​គណនី​ដែល​សរសេរ​ពាក្យ​នេះ​ហើយ​ មិន​មាន​ប្ដូរ​ពណ៌​ មិន​មាន​ន័យ​ថា​គណនី​នោះ​ត្រូវ​​គេ​ Hack បាន​នោះ​ទេ។

សារបោកបញ្ឆោតជាភាសាអង់គ្លេស

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ម្នាក់​បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា នេះ​គ្រាន់​តែ​ជា​វិធី​បោក​យក Like និង Share ដើម្បី​ឲ្យ​បាន​ឡើង Like Pages តែ​ប៉ុណ្ណោះ វា​មិន​ប៉ះ​ពាល់​គណនី​ដល់​ថ្នាក់​គេ​លួចយក​ហ្វេក​ប៊ុក​បាន​នោះ​ទេ៕​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង