ស្អាត​គ្រប់​ជ្រុង! តារា​ស្រអែម​ស្រស់ ម៉ា រីណែត អង្រួន​ចិត្ត​​នារី​ៗ ក្នុង​ឈុត​រៀប​ការ​(វីដេអូ)

  • 2018-03-22 04:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ា រីណែត ត្រូវ​បាន​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​ ស្គាល់​ថា​ជា​តារា​​ស្រី​ដែល​សក្ដិសម​ឥត​ខ្ចោះ​សម្រាប់​​ខ្សែ​រឿង​បុរាណ ព្រោះ​នាង​មាន​សម្រស់​ធម្មជាតិ​ ទឹក​មុខ​ស្រគត់ស្រគំ សម​ជា​នារី​ខ្មែរ​ពិតៗ។

មិន​បង្ហាញ​ខ្លួន​ជា​ព្រះ​នាង ស្រីស្នំ ឬ​ទេវតា​នោះ​ទេ ម្ដង​នេះ​ ម៉ា រីណែត ​​ប្រើ​ស្ទីល​​ស្លៀក​ពាក់​ក្នុង​កម្មវិធី​​អាពាហ៍ពិពាហ៍​វិញ​ម្ដង។ ដោយ​ដំបូង​បំផុត​នេះ​គឺ​ជា​ឈុត​កូន​ក្រមុំ​ក្នុង​ពិធី​សូត្រមន្ត។

មាន​សម្បុរ​ខ្មៅ​ស្រអែម ស្នាម​ញញឹម​ស្រស់​ស្រាយ​គួរ​ឲ្យ​លង់​ស្នេហ៍ បាន​ជ្រើស​យក​​អាវ​ផា​មួង​​ក​តាំង ពណ៌​ទឹកមាស​ស្រាល បូក​នឹង​សំពត់​ក្រឡា​ហូល​ចង​ក្បិន តួ​ស្រី​ក្នុង​រឿង "ដុំ​ហ្វីល​ចុង​ក្រោយ" កំពុង​ព្យាយាម​​អង្រួន​ចិត្ត​នា​រី​ៗ​មិន​តិច​ឡើយ​ ឲ្យ​ចង់​រៀប​ការ​ក្នុង​ពេល​ឆាប់ៗ៕​​​​​

អត្ថបទ៖ សុខណា

សម្លៀក​បំពាក់​ដោយ៖ ណុប ដាណេ សម្អាង​ការ​