ទើប​បង្ហើប​ចង់រៀប​ការ ​ម៉េង​ ប៊ុនឡូ ដាក់​មួយ​បទ លោម​ស្នេហ៍​​អ្នក​កំពង់​ចាម​(វីដេអូ)

  • 2018-03-22 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រាង​​ខ្មែរ​អង្គរ​ ម៉េង​ ប៊ុនឡូ ​ដែល​ទើប​តែ​បង្ហើប​ថា​​ជិត​ចូល​រោង​ការ​ថ្មី​ៗ​នេះ ​បាន​​បញ្ចេញ​ចម្រៀង​ត្អូញត្អែរ​លោម​ស្នេហ៍​​នារី​ម្នាក់​ ដែល​លោក​កំពុង​ចាប់​ចិត្ត​គឺ​​ក្រមុំ​នៅ​ខេត្ត​កំពង់​ចាម។

​ជួប​គ្នា​ជា​ញឹក​ញាប់​ក្នុង​កម្ម​វិធី​សិល្បៈ​តារា​ខ្មែរ​អង្គរ​ធ្លាប់​ធ្លោយ​មាត់​ប្រាប់ Sabay​ ថា​៖ "ខ្ញុំ​ចូល​ចិត្ត​ខេត្ត​កំពង់​ចាម​ពិសេស​កូន​ក្រមុំ​គេ​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម​ក្បែរ​ស្ពាន​ឫស្សី​ ហើយ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ប្រហែល​ មាន​និស្ស័យ​នៅ​ទី​កន្លែង​នោះ"។

បើ​តាម​ការ​រៀបរាប់​ត្រង់​ឃ្លា "ទឹក​ដី​កោះ​ប៉ែន​កុំ​ច្រណែន​ខ្ញុំ​ បង​បាន​ជួប​ចិត្ត​មុំ​ដូច​ដែល​ចិត្ត​ប៉ង​ប្រាថ្នា​លួច​គុំ​ក្នុង​ចិត្ត​ នឹង​សុំ​ស្នេហា​ តើ​ស្រស់​ជីវ៉ា​ព្រម​ទទួល​ពាក្យ​ថា​ស្នេហ៍​បងទេ?​" ដែល​តារា​ប្រុស​នេះ​បង្ហើរ​សំនៀង​ ថ្លែង​​ច្បាស់​ណាស់​អត្ថន័យ​បទ​ដែល​លោក​ទើប​តែ​ចេញ​ថ្មី​នេះ​ និយាយ​ពី​ការ​សុំ​ស្នេហ៍​កូន​ក្រមុំ​​អ្នក​កំពង់​ចាម​ ដែល​លោក​​កំពុង​ចាប់ចិត្ត​ស្រលាញ់​​។

ចង់​ដឹង​នារី​ដែល​កំឡោះ​ ម៉េង ប៊ុនឡូ មមៃ​នឹក​មាន​លក្ខណៈ​បែប​ណា? តោះ​ស្ដាប់​ចម្រៀង​ខាង​ក្រោម​ទាំង​អស់​គ្នា!!!​

អត្ថបទ៖ រត្នន៍

អត្ថបទពេញនិយម