ឈាមជ័រខ្មែរមិនអន់ឡើយ! និស្សិតខ្មែរទី១ប្រាប់ពីគន្លឹះ៥ចំណុច អាចរៀនសាលាពេទ្យល្បីនៅកូរ៉េ

  • 2018-03-22 04:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​និស្សិត​ខ្មែរ​ទី១​ ដែល​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​លោក ​ពុធ​ សៅ​​ មាន​ឱកាស​ជា​បន្តបន្ទាប់​ឈរជើង​ជាប់​រៀន​តស៊ូ​តាំងពី​ថ្នាក់​អនុបណ្ឌិត​រហូត​ដល់​ថ្នាក់​បណ្ឌិត​នៅ​សកលវិទ្យាល័យ​ល្បី​ឈ្មោះ​ដែល​មាន​ដៃគូ​សកលវិទ្យាល័យ​ប្រមាណជា១៥២ប្រទេសក្នុងពិភពលោក។​ បច្ចុប្បន្ន​លោក​ពុធ​ សៅ​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​ឆ្នាំ​ទី៣​ផ្នែក​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​ឯ​សកលវិទ្យាល័យChonnam National University National Medical ក្នុង​ទីក្រុង​ខ្វាងជូរ​ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង។

រូបភាពផ្ដល់ឲ្យ

ពុធ ​សៅ ​បាន​​​រំលឹក​ពី​អ្វី​ដែល​លោក​ចងចាំ​មិន​ភ្លេច​​ គឺលោក​ជា​និស្សិត​ខ្មែរ​ទី១​ហើយ ​ដែល​មាន​វាសនា​ បូក​ផ្សំ​និង​សមត្ថភាព​ខ្លាំង​ទើប​បាន​មក​ដល់​ទីនេះ។​ ពុធ​ សៅ​ និយាយ​ថា ​មាន​ការ​ប្រឡង​ប្រជែង​ច្រើន​ដង​ច្រើន​សារ​ និង​ការ​សម្ភាស​យ៉ាង​ស្វិតស្វាញ​ ទើប​ខាង​ភាគី​សាលា​កូរ៉េ​ជ្រើសរើស​មុន​ឲ្យ​ជិះ​យន្តហោះ​ទៅ​រៀន​អាហារូបករណ៍​នៅ​​ស្រុក​គេ។

មាន​គន្លឹះ​សំខាន់​៥ចំណុច​ដែល​អនាគត​វេជ្ជបណ្ឌិត​កាន់​សញ្ញាប័ត្រ​បណ្ឌិត ​ពី​ស្រុក​គេ​​​ចង់​ចែករំលែក​ពិសេស​ទៅកាន់​យុវជន​ឲ្យ​មាន​កម្លាំង​ចិត្ត​។

រូបភាពផ្ដល់ឲ្យ

១.តស៊ូ​មាន​រៀន​សូត្រ​មាន​ភាព​ជឿជាក់​និង​ស្មោះត្រង់

​ កុំ​ដេកដួល​តាម​ក្រ​ គឺ​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ខំ​រៀន​ទ្បើង​បើ​ចង់បាន​ជីវភាព​ធូរធារ​ជាង​មុន។

២.រៀន​ភាសាបរទេស​ឲ្យ​ពូកែ​ប្រើ​ផ្លូវការ​បាន

និយាយ​ទៅ​គឺ​ត្រូវ​ខ្លាំង​ប្រើប្រាស់​បាន​ពិសេស​ភាសា​អង់គ្លេស​ឬ ភាសា​ដទៃ​ទៀត​ក៏ដោយ​ទើប​អាច​រៀន​ស្រុក​គេ​កើត​មិនមែន​លំៗ​ទេ​ឬ​ចេះ​ស្ទាក់​ស្ទើរ​ទេ។

៣.រើស​មុខវិជ្ជា​ដែល​ខ្លួន​ស្រលាញ់

សំខាន់​ណាស់​បើ​រៀន​គឺ​ត្រូវ​ដាក់ចិត្ត​រៀន​ឲ្យ​ច្បាស់​កុំ​រៀន​តាម​គ្នា​បើ​មិន​ចង់​ខាតពេល​ឈប់​កណ្ដាល​ទី​ទៅ​មុខ​លែង​រួច​នាំ​ខ្មាស​គេ។​

រូបភាពផ្ដល់ឲ្យ

៤.ស្រាវជ្រាវ​ព័ត៌មាន​ឲ្យ​ច្រើន

ជា​ដំបូង​ត្រូវ​ចូល​ទៅ​គេហទំព័រ​ឬPage Facebookផ្លូវការ​របស់​សាលា​ដែល​យើង​ចង់​ទៅ​រៀន​បន្ត​ដើម្បី​ស្រាវជ្រាវ​និង​ដឹង​ព័ត៌មាន​ឲ្យបាន​ច្រើន។បន្ទាប់មក​អាច​ស្វែង​រក​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​បន្ថែម។

៥.រក​សិស្ស​ច្បង​ឬ​អ្នក​ធានា

សំខាន់​ណាស់​គឺ​ដាច​ខាត​ត្រូវ​មាន​គេ​សាក្សី​ដឹង​លឺ​ពី​សមត្ថភាព​របស់​យើង​ទើប​ងាយ​ទទួល​បាន​អាហារ​អាហារូបករណ៍​ល្អៗ។ចំណុច​នេះ​គឺ​ផ្ដើម​ខ្លួនឯង​ត្រូវ​មាន​ភាព​តស៊ូ​ការ​ទទួលខុសត្រូវ​ខ្ពស់​និង​មាន​ភាព​ស្មោះត្រង់​ទើប​អ្នកដទៃ​គេ​ចូលចិត្ត​និង​ស្រលាញ់​រាប់អាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី