Girls' Generation នឹងសម្ដែង​ជាមួយ​សមាជិក​នៅសល់ ៥នាក់ជាលើកដំបូង

  • 2018-03-22 05:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ផលិតកម្ម​ SM បាន​បង្ហោះ​រូបភាព​ថ្មី​ពី​វត្តមាន​តារា​របស់​ផលិតកម្ម​ដែល​នឹងសម្ដែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ SM World Tour IV នៅ​ទីក្រុង​ឌុយបៃ។

ក្នុង​ចំណោម​តារា​ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​ ក៏​មាន​ក្រុម​ចម្រៀង​ Girls' Generation ដែរ ប៉ុន្តែ​ក្នុង​រូប​មាន​តែ​សមាជិក​ ៥​នាក់ទេ គឺ Yoona, Taeyeon, Hyoyeon, Yuriu និង​ Sunny។

សម្រាប់​អ្នក​គាំទ្រ​វិស័យ​ក្រុម​ចម្រៀង​នារី​មួយ​នេះ​ នៅ​តែ​ចង់​ឃើញ​ឆាប់ៗ ថា​តើ​សមាជិក​នៅ​សល់​ទាំង​ ៥​ នឹង​សម្ដែង​បែបណា​ ខណៈ​សមាជិក​នៅ​សល់​តែ​ ៥​នាក់​បែប​នេះ។ ក្រៅ​ពី​នេះ​ ក៏​នៅ​មាន​មតិ​ខ្លះ​ទៀត​លើក​ឡើង​ថា​ សមាជិក​ ៣​រូប​ដែល​បាន​ចាកចេញ​ពី​ផលិតកម្ម​ គឺ​ Tiffany, Sooyoung និង​ Seohyun ប្រហែល​ជា​មាន​វត្តមាន​ក្នុង​អាល់ប៊ុម​ចម្រៀង​ ប៉ុន្តែ​គ្រាន់​តែ​មិន​អាច​សម្ដែង​ជុំ​គ្នា​លើ​ឆាក​ដូច​មុន​បាន។

យ៉ាង​ណា​ក្ដី​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ របស់​មហាជន​ រីឯ​ធាតុ​ពិត​ជាក់ស្ដែង​យ៉ាង​ណា​នោះ​នៅ​មិនទាន់​បង្ហាញ​នៅ​ឡើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម