អស់​សំណើច​! តួ​រឿង "Home Alone” បង្ហើប​អាយុ​អស់​ហ្ស៊ីន​ក្នុង​កម្មវិធី​១

  • 2018-03-22 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​អន់​ប៉ុន្មាន​ទេ​តារា​សម្ដែង Macaulay Culkin ដែល​យើង​ស្គាល់​ថា​ធ្លាប់​សម្ដែង​ក្នុង​រឿង "Home Alone” នោះ​សារភាព​ថា​អស់​ភាព​បរិសុទ្ធ​តាំង​ពី​មុន​អាយុ​១៨​ឆ្នាំ​មក​ម្ល៉េះ។

តារា​វ័យ ៣៧​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​សម្ភាសន៍​ដោយ​តារា​សម្ដែង Anna Faris ក្នុង​កម្មវិធី "Anna Faris Is Unqualified” កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​បាន​និយាយ​ក្ដែងៗ​ថា​ខ្លួន​អស់​ហ្សីន​តាំង​ពី​អាយុ ១៥​ឆ្នាំ​។

នៅ​ពេល​នោះ​រឿង​របស់​លោក​ចំណង​ជើង​ថា "Richie Rich” ទើប​តែ​បញ្ចេញ មុន​ពេល​លោក​ផ្អាក​អាជីព​សម្ដែង​អស់​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍។

ដំណើរ​ដើម​ទង​នៃ​ការ​សម្ភាសន៍​នោះ​គឺ​នៅ​ពេល Anna បាន​សាក​សួរ​ថា នៅ​អាយុ​ប៉ុន្មាន​ដែល​ Culkin គិត​ថា​ល្អ​ ចំពោះ​កូន​លោក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការ​រួម​ភេទ។ ពេល​នោះ Culkin ស្រាប់​តែ​ឆ្លើយ​ដូច្នេះ​ថា៖ "ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​ ១៥​ឆ្នាំ​ពេល​អស់​ភាព​បរិសុទ្ធ​ ហើយ​នេះ​គឺ​ជា​អាយុ​ក្មេង​បំផុត​ហើយ​ដែល​ខ្ញុំ​យល់​ព្រម​ឲ្យ​កូនៗ​ខ្ញុំ​ចាប់​ផ្ដើម​ប្រឡូក។ ព្រោះ​ជា​ធម្មតា​ទេ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​មាន​សិទ្ធ​សេរីភាព​លើ​ខ្លួន​ឯង។"

ប៉ុន្តែ​តារា​រូប​នេះ​ក៏​ឆ្លើយ​បែប​លេង​សើច​ថា៖​ "យក​ល្អ​ពួក​គេ​គួរ​តែ​ចាំ​រហូត​ដល់​អាយុ​យ៉ាង​តិច​៣២​ឆ្នាំ ចាំ​រៀប​ការ​ហើយ​ចាំ​ចាប់​ផ្ដើម​ធ្វើ​រឿង​ហ្នឹង៕"

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ