មាន S9/S9+ ប្រើ​ហើយ តិច​អត់​ដឹង​ធ្វើ​ម៉េច​បាន ៥០ដុល្លារ​ពី Vainglory

  • 2018-03-22 08:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ទិញ S9 និង S9+ នៅ​ក្នុង​ស្រុក​ទាំង​អស់ ប្រាកដ​ជា​ទទួល​បាន​កាដូ​ច្រើន​យ៉ាង ហើយ​ក្នុង​នោះ ក៏​មាន​ទឹក​លុយ ៥០ដុល្លារ នៅ​ក្នុង​ហ្គេម Vainglory ដែរ ដោយ​អ្នក​ខ្លះ​ក៏​ចេះ​ពី​របៀប​យក ហើយ​ខ្លះ​ទៀត នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

សម្រាប់​អ្នក​លេង Vainglory ស្រាប់ គ្រាន់​តែ​ប្ដូរ​ភាសា​ក្នុង​ទូរសព្ទ​ទៅ​ជា​ភាសាខ្មែរ ហើយ​ចូល​គណនី​របស់​អ្នក​ធម្មតា នឹង​ទទួល​បាន 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែល​មាន​តម្លៃ​សរុប​ស្មើនឹង ៥០ដុល្លារ រីឯ​អ្នក​មិន​ធ្លាប់​លេង​ត្រូវ៖

  • ផ្លាស់​ប្ដូរ​ភាសា​ក្នុង​ទូរសព្ទ​ទៅ​ជា​ភាសាខ្មែរ
  • ទាញ​យក​ហ្គេម Vainglory ពី Google Play ឬ Galaxy Store
  • ចូល​ទៅ​ហ្គេម Vainglory ដើម្បី​បង្កើត​គណនី​ជាមួយ​អ៊ីម៉ែល​របស់​អ្នក
  • ​បំពេញ​វគ្គ​ណែនាំ (Tutorial) ដែល​មាន​រយៈពេល ២-៣នាទី
  • ​នៅ​ពេល​បញ្ចប់ អ្នក​នឹង​ទទួល​បាន​រង្វាន់​ដូច​ខាង​លើ​ដែរ

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Vainglory Cambodia

ដោយ៖ វិទូ