អស់​សំណើច​! តួ​ Superman បង្ហោះ​វីដេអូ​១​ស្មារលា​ពុក​មាត់​របស់​ខ្លួន​

  • 2018-03-22 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​តួអង្គ Superman គឺ​តារា​សម្ដែង Henry Cavil បាន​បង្ហោះ​វីដេអូ​ដ៏​អស់​សំណើច​មួយ​ទៅ​កាន់​បណ្ដាញ​សង្គម Instagram និង Facebook បង្ហាញ​​ពី​ការ​ស្មារលា​​ទៅ​កាន់​ពុក​មាត់​របស់​ខ្លួន​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។

រូប​ថត​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​កោរ​ពុកមាត់

វីដេអូ​ដែល Henry បាន​បង្ហោះ

តារា​សម្ដែង​វ័យ ៣៤​ឆ្នាំ​រូប​នេះ​បាន​ទុក​ពុក​មាត់​ខ្លួន​ ដើម្បី​ថត​រឿង "Mission: Impossible” ហើយ​ព្រម​ទាំង​បន្សល់​ទុក​វា​នៅ​ជាប់​ខ្លួន​ពេល​សម្ដែង​ភាពយន្ត "Justice League” ចំពោះ​ឈុត​ខ្លះៗ​ដែល​ត្រូវ​ថត​ឡើង​វិញ​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ​ទើប ផលិត​ករ​ភាពយន្ត​នោះ​តម្រូវ​ឲ្យ​អ្នក​កាត់​ត​ ប្រើ​បច្ចេកទេស​កុំព្យូទ័រ CGI ដើម្បី​លុប​ពុក​មាត់​ចេញ​ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។

ឈុត​មួយ​ពី​ក្នុង​រឿង "Justice League"

មូល​ហេតុ​ដែល Henry មិន​អាច​កោរ​ពុក​មាត់​ចេញ​បាន​ព្រោះ ខ្លួន​បាន​ជាប់​កុងត្រា​ជាមួយ​ ក្រុម​ហ៊ុន​ Universal ដើម្បី​ថត​រឿង​"Mission: Impossible” ដែល​តម្រូវ​ឲ្យ​លោក​មាន​ពុក​មាត់​ដូច្នេះ។ ខណៈ​នោះ​ដែរ​ប្រសិន​ជា​ក្រុមហ៊ុន "Warner Brother” ចង់​ឲ្យ​តារា​រូប​នេះ​កោរ​ពុកមាត់​ចេញ គេ​ត្រូវ​បង់​ថ្លៃ​កុង​ត្រា​ចំនួន​ ២៥​លាន​ដុល្លារ។

ចុះ​ប្រិយ​មិត្ត​វិញ ស្រលាញ់ Henry ពេល​មាន​ឬ​អត់​ពុក​មាត់?

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ