Pope និង​ Bella ញ៉ាម​ចង់​សម្ដែង​រឿងថ្មីជាមួយ​គ្នា​​​ទៀត

  • 2018-03-22 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ជា​លើក​ដំបូង​ក្នុង​ការ​សម្ដែង​រឿង​ភាគ​ជាមួយ​គ្នា​ តែ​ Pope និង​ Bella មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា ពិសេស​សម​គ្នា​ឥត​ខ្ចោះ​ ធ្វើ​ឲ្យ​ទស្សនិកជន​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន។

ថ្ងៃ​ទី​ ២១ ខែ​មីនា​ម្សិលមិញ​ តួ​ប្រុស​ស្រី​ក្នុង​រឿង​ភាគ​បុរាណ​ដ៏​ល្បី​ "បុព្វេ​សន្និវាស" បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ជាមួយ​គ្នា​ជា​លើក​ដំបូង ដោយ​បាន​បង្ហើប​ពី​អារម្មណ៍​រីករាយ​ដែល​មាន​ឱកាស​បាន​ធ្វើការ​ជាមួយ​គ្នា។ អ្នក​ទាំង​ ២​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​កាន់​អ្នក​គាំទ្រ សម្រាប់​ការ​លើក​ទឹកចិត្ត​ និង​គាំទ្រ​ពួកគេ។

រី​ឯ​សម្រាប់​រឿង​ភាគ​ក្រោយៗ​ Pope និង​ Bella មិន​ទាន់​មាន​ផលិតករ​ណា​ទាក់ទង​ឲ្យ​ថត​រួម​គ្នា​ទេ​ពេល​នេះ​ ព្រោះ​កាលវិភាគ​ការងារ​របស់​ Bella ពេញ​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា​តួ​ឯក​ប្រុស​ស្រី​ទាំង​ ២​បាន​បញ្ជាក់​ថា​ ខ្លួន​ពិត​ជា​ចង់​រួម​សម្ដែង​ជាមួយ​គ្នា​នៅរឿង​ក្រោយៗ​ទៀត​ ព្រោះ​ថា​ពេល​នេះ​ពួកគេ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ណាស់​ឥឡូវ។

គួរ​បញ្ជាក់​ផង​ដែរ​ ភាពយន្ត​១​រឿង​នេះ​ ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើងៗ។ ក្នុង​នោះ​សម្រាប់​អ្នក​ទស្សនា​ដែល​មិន​មែន​ជា​ជនជាតិ​ថៃ ឬ​មិន​ចេះ​ភាសា​ថៃ​ក៏​ជក់ចិត្ត​តាមដាន​ដែរ ព្រោះ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បកប្រែ​ជា​ភាសា​ផ្សេង​ៗ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា។ ទាក់ទង​នឹង​ចំណុច​នេះ​ Bella បាន​និយាយ​ថា​ នាង​បាន​ឃើញ​វីដេអូ​ដែល​មាន​បក​ប្រែ​ភាសា​ទាំង​នោះ​រួច​ហើយ ហើយ​នាង​ពិតជា​អរគុណ​ដល់​អ្នក​ដែល​បាន​រៀប​ចំ​វីដេអូ​បក​ប្រែ​ទាំង​នោះ​ឡើង។ តារា​ស្រី​រូប​នេះ​ពិត​ជា​មាន​ក្ដី​រីករាយ​ និង​មាន​មោទនភាព​បំផុត​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​រឿង​ភាគ​ដ៏​ល្បី​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី