នីឡា ទម្លាយទំនាក់​ទំនង​​​​​ជាមួយ​អតីត​គូ​ដណ្ដឹង​ក្រោយ​ផ្ដាច់​ពាក្យ​​​

  • 2018-03-22 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​​​តារា​កំប្លែង​​វ័យ​ក្មេង​សាច់​ស​ខ្ចី​កញ្ញា នីឡា បាន​បែក​គ្នា​ជាមួយ​​​អតីត​គូ​ដណ្ដឹង​ទៅ​ហើយ​ក្ដី តែ​​មិន​​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​​​​​​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ នាង និង​អតីត​គូ​ដណ្ដឹង​​បែរ​ជា​មក​ស្រឡាញ់​រាប់​​អាន​គ្នា​ដូច​បង​ប្អូន​។

នីឡា បាន​​លើក​ឡើង​​ថា ចាប់​តាំង​ពី​​​​​ផ្ដាច់​ពាក្យ​ជាមួយ​ ផន រង្សី ​​រួច​មក​ខ្លួន​គ្មាន​រឿង​អ្វី​ល្អក់​កករ​​ ឬឈ្លោះ​ទាស់​ទែង​​​ដល់​ថ្នាក់​មិន​និយាយ​រក​គ្នា​នោះ​ទេ​។ នាង និង​ក្រុម​គ្រួសារ​ខាង​គូ​ដណ្ដឹង​នៅ​តែ​មាន​ទំនាក់​ទំនង​​​ល្អ​​ជាមួយ​គ្នា​ជានិច្ច​​ មិន​អាច​កាត់​ផ្ដាច់​​ការ​ទាក់​ទង ​ព្រោះ​តែ​កូន​ៗ​មិន​បាន​រៀប​ការ​ជាមួយ​​គ្នា​។​

កូន​ស្រី​តា​វ៉ិចទ័រ​រូប​នេះ​​រៀប​រាប់​ថា​៖​" ​ពេល​ផ្ទះ​បង​ រង្សី គាត់​មាន​កម្មវិធី​​អ្វី​មួយ​នៅ​តែ​ហៅ​ខ្ញុំ​ និង​ប៉ា​ម៉ាក់​ទៅ​ចូល​រួម​ជា​និច្ច​ ហើយ​គ្រួសារ​ខាង​ខ្ញុំ​ក៏​ដូច​គ្នា​​ពេល​មាន​កម្មវិធី​ក៏​​អញ្ជើញ​​ក្រុម​គ្រួសារ​បង​ រង្សី មក​ចូល​រួម​ដូច​គ្នា​។ បើ​ពួក​យើង​​មិន​បាន​រៀបការ​ជាមួយ​គ្នា​ហើយ​ ​មាន​តែ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ទៅ​"។

ចំណែក​ឯ​កំលោះ​រូប​សង្ហា​ធ្លាប់​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ហៅ​​​ឈ្មោះ​ នីឡា អូន​សម្លាញ់​ពេញ​ៗ​មាត់​​​​​ នៅ​សមុទ្រ​នោះ​ នាង សុំ​មិន​បញ្ជាក់​ថា​ជា​គូ​ស្នេហ៍​ថ្មី ឬមិត្តភ័ក្ដិ​​នោះ​ទេ​ អ្វី​គ្រប់​យ៉ាង​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បង្ហាញ។

 នីឡា និង គូ​ដណ្ដឹង​ឈ្មោះ​ ផន រង្សី បាន​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ​កន្លង​ទៅ​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ចំណង​ស្នេហ៍​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​​នៅ​ចុង​​ឆ្នាំ ២០១៧ ៕​​​​​​​​​

ចុចអាន៖បុរស​សង្ស័យ​​គូស្នេហ៍​​ នីឡា ​ចេញ​វីដេអូ​ផ្អែម​ល្ហែម​ជាមួយ​គ្នា​​

អត្ថបទ៖ ឆុង ស៊ីណាន