នាយ​ ប៊ឺត ​​ចូល​រោង​ការ​​ជាមួយ​កូន​ក្រមុំ​រូប​ស្រស់ ឯអ្នកកំដរវិញសុទ្ធតែប្រុសស្អាត

  • 2018-03-23 03:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ និង​ជា​តារា​ចម្រៀង​នាយ​ប៊ឺត​ កាល​ពីថ្ងៃ​ទី ២២ ខែមីនា​ឆ្នាំ​២០១៨ បាន​សម្រេច​លា​ភាព​កំលោះ​គ្មាន​ស្រណោះ​ ដោយ​បណ្ដើរ​កូន​ក្រមុំ​រូប​ស្រស់​ ចូល​រោង​ជ័យ​ហើយ ​ ។

ក្រោម​ការ​ដឹង​លឺ​ពី​ សាច់​ញាតិ​ម្តាយ​ឪពុក​ទាំង​សងខាង​ លោក វ៉ាន់ វណ្ណៈ ហៅ នាយ​ប៊ឺត បាន​ចូល​រោង​ជ័យ​ ជាមួយ​កូន​ក្រមុំ រូប​ស្អាត​ តន​ ម៉ាឡែន ស្រុក​កញ្ច្រៀច​ ខេត្ត​ព្រៃ​វែង។

អ្នកនាង តន​ ម៉ាឡែន

កូន​កំលោះ​រូប​នេះ​បាន​ បង្ហើប ប្រាប់​Sabay ថា​ មុន​​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​នេះលោក​បាន​ សិក្សា​និង​មើល​ចិត្ត​គ្នា​អស់​រយៈ​ពេល​ ជាង​២ឆ្នាំ​ ហើយ​ឃើញ​ថា​ចរិត​នាង​ល្អ​និង​ចេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​អាច​រួម​ដំណើរ​ជីវិត​បាន​។ នាយ​ប៊ឺត៖ «​ ខ្ញុំ​ស្គាល់​គ្នា​តាម​រយៈ​មិត្ត​ភក្តិ​ ហើយ​ក្រោយ​មក​ក៏​សាក​ល្បង​មើល​ចិត្ត​គ្នា​ ។​ ពេល​សិក្សា​ចិត្ត​គ្នា​ទៅ​ ខ្ញុំ​ឃើញ​ថា​គាត់​ជា​មនុស្ស​ល្អ ចិត្ត​ល្អ​ ចិត្ត​បាន​ និង​ជាមនុស្ស​មិន​ចេះ​ទុក​ដាក់​មានគំនិត ក៏​សម្រេច​ឲ្យ​ចាស់ទុំ​ចូល​ដណ្ដឹងទៅ​។ »

តាម​ក៏​បញ្ជាក់​ពី​លោក​ ប៊ឺត ​កូន​ក្រមុំ​លោក​ មាន​វ័យ​២១ឆ្នាំនិងកំពុង​សិក្សា​ផ្នែក​សម្អាង​ ។ ក្នុង​ពិធី​មង្គល នេះ​​លោក​បាន​អញ្ជើញ​ភ្ញៀវ​ចូល​រួម​មាន​ប្រមាណ ជាង​៥០តុ​ ។ ប៉ុន្តែ​លោក​មិន​បាន​ហៅ​មិត្ត​ក្នុង​សិល្បៈ ច្រើន​ទេ ព្រោះ​ទី​តាំង​ឆ្ងាយ​ពេក។ តែ​លោក​ក៏​មាន​គម្រោង​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​នៅ​ភ្នំពេញ​ដែរ៕

​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ នាយប៊ឺត

អត្ថបទពេញនិយម