Galaxy Note 9 រំពឹងលេច​មុខងារ​ពិសេស ២ ល្មម​ស៊ី​ដាច់​ជើង​ខ្លាំង​ណាៗ​ទាំង​អស់

  • 2018-03-22 11:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ SAMSUNG ទើប​ប្រកាស​ដាក់​បង្ហាញ​ស្មាតហ្វូន​ត្រកូល S ឆ្នាំ ២០១៨ តែ​ជំនាន់​ក្រោយ Note 9 ក៏​នៅ​ដក់​ជាប់​ក្នុងចិត្ត​ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោកនៅ​ឡើយ។ ប្រភព​ពី​គេហទំព័រ​ប្រទេស​ចិន បាន​ទម្លាយ​ចេញ​នូវ​រូបរាង​ និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ធំ​លើ​សេរ៊ី Note ត្រៀម​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ។

​តាម​ការ​រំពឹង​ទុក Galaxy Note 9 នឹង​មាន​បំពាក់​នូវ​ កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់ អម​ភ្លើង LED ដេញ​សង​ខាង បន្ថែម​គ្រាប់ LED Flash នៅ​ខាង​ក្រោម Sensor។ បន្ថែម​ពី​នេះ​ក៏​មាន ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ UD អម​ជាមួយ​អេក្រង់​ផ្ទៃ​ពេញ Infinity Display ដ៏​ស្រស់​ស្អាត។

ជាង​នេះ​ទៀត​សោត​ ជំនាន់​ឆ្នាំ ២០១៨ ក៏​នឹង​វិវត្ត​នូវ​បច្ចេកវិទ្យា​ប៊ិច Stylus កាន់​តែ​ពិសេស​ជាង​មុន ហើយ​បន្ថែម​ប៊ូតុង Bixby នៅ​ចំហៀង​ដូច​ត្រកូល S។ ខណៈ​កម្លាំង​ម៉ាស៊ីន​មាន​ប្រើ​ឈីប Snapdragon 845 ឬ Exynos 9810។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា