តួ​អង្គ​ក្នុង​រឿង​បុព្វេសន្និវាស​ លាត​ត្រដាង​ចំណុច​ចាប់​ផ្ដើម​សិល្បៈ ​រហូត​ដល់ល្បីរៀង​ខ្លួន

  • 2018-03-22 11:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ តារា​ល្បី​ៗ​តែង​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន​ មុន​នឹង​ឈាន​ក្លាយ​ជា​តារា​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ​។

ខាង​ក្រោម​នេះ ជា​ចំណុច​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​របស់​តួ​អង្គ​មួយ​ចំនួន​ក្នុង​រឿង​កំពុង​ល្បី​ "បុព្វេសន្និវាស"​៖

១. តារា​សម្ដែង​ Pope Thanawat

តារា​ឯក​ប្រុស​រូប​នេះ ចាប់​ផ្ដើម​ចាប់​អាជីព​ដំបូង​ ដោយ​សម្ដែង​ជា​តួ​រាយ​រង​ធម្មតា​ក្នុង​រឿង​ King Naresuan ភាគ​ទី​៣​។ ក្រោយ​មក​ តារា​រូប​នេះ​ ក៏​មាន​ឱកាស​សម្ដែង​ជា​តួ​ប្រុស​រង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​៣​បាន​ច្រើន​គួរ​សម​ដែរ​ មុន​នឹង​បាន​ឡើង​សម្ដែង​ជា​តួ​ឯក​ប្រុស​។

២. តារា​សម្ដែង​ Bella Ranee

តារា​ឯក​ស្រី​រូប​នេះ ចាប់​ការងារ​សិល្បៈ​ដំបូង​ ដោយ​ធ្វើ​ជា​ទូត​សុឆន្ទៈរបស់ផលិត​ផល​ម៉ាក​ល្បី​មួយ​។ បន្ទាប់​ពី​នោះ​ តារា​ស្រី​ស្រស់​រូប​នេះ ក៏​បាន​ជួប​នឹង​ជំនួយ​ការ​របស់​ម្ចាស់​ផលិតកម្ម​កម្សាន្ត​ថៃ​មួយ​ ដែល​នាំ​ Bella Ranee​ ចូល​សម្ដែង​ជា​តារា​សម្ដែង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ថៃ​។

៣. តារា​សម្ដែង​ Punjan Prama

តារា​ប្រុស​រូប​នេះ​ ផ្ដើម​ចូល​សិល្បៈ​ដំបូង​ដោយ​ធ្វើ​ការ​នៅ​ក្នុង​ផលិតកម្ម​កម្សាន្ត​ថៃ​ នៅ​លោក​មាន​អាយុ​២០​ឆ្នាំ​ ដែល​កាល​នោះ​ តារា​រូប​នេះ​ជា​សមាជិក​ក្នុង​ក្រុម​បុរស​ Nice 2 Meet U​។

៤. តារា​សម្ដែង​ Louis Scott

តារា​សម្ដែង​រូប​នេះ​ ប្រឡូក​ក្នុង​ផលិតកម្ម​កម្សាន្ត​ថៃ​តាំង​ពី​អាយុ​៧​ឆ្នាំ​។ ការងារ​ដំបូង​របស់​តារា​រូប​នេះ​ គឺ​ផ្ដើម​ចេញ​ពី​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម។ បន្ទាប់​មក​ទៀត លោក​ Louis Scott ក៏​មាន​ឱកាស​សម្ដែង​ភាពយន្ត និង​ជា​អ្នក​ចម្រៀង​។

៥. តារា​សម្ដែង​ Susi Susira

តារា​ស្រី​ស្រស់​រូប​នេះ​ ប្រឡូក​ក្នុង​សិល្បៈ​ដំបូង​ ដោយ​ធ្វើ​ជាទូតសុឆន្ទៈ​ផលិតផល​ម៉ាក​ល្បី​មួយ​។ បន្ទាប់​មក​ តារា​រូប​នេះ​ មាន​ឱកាស​បាន​សម្ដែង​ភាពយន្ត​ជា​ច្រើន​​។

៦. តារា​សម្ដែង​ Prang Kannarun

តារា​ស្រស់​សោភា​រូប​នេះ​ ប្រឡូក​ក្នុង​ផលិតកម្ម​កម្សាន្ត​ថៃ​តាំង​ពី​អាយុ​១៧​ឆ្នាំ​​ បន្ទាប់​ពី​នាង​ចូល​រួម​ការ​ប្រកួត​បវរ​កញ្ញា​វ័យ​ជំទង់​ថៃ​នៅ​ឆ្នាំ​ ២០០៧​។

៧. តារា​សម្ដែង​ Most Witsarut

តារា​រូប​នេះ​ បាន​សម្ដែង​មុន​​ដំបូង​ បន្ទាប់​ពី​បាន​ចូល​រួម​ការ​ប្រកួត​តារា​រះ​ថ្មី​ក្នុង​ឆ្នាំ​២០១២​។ រឿង​ដំបូង​របស់​លោក​គឺ​រឿង Nong Mai Rai Borisut ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ