គ្រាន់​លេច​ឮ​រឿង Ronaldo សួរ​នាំ​ពី​ប្រទេស​ចិន ប្រធាន​ក្លឹប Real ចេញ​មុខ​បក​ស្រាយ

  • 2018-03-22 12:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ចេញ​មុខ​ទាត់​ចោល​ពាក្យ​ដែល​ថា Cristiano Ronaldo អាច​ចេញ​ពី​ក្លឹប​ទៅ​លេង​នៅ​ចិន។

ពេល​អ្នក​សារព័ត៌មាន​សួរ​ទាក់ទង​នឹង​រឿង​ Ronaldo ​សួរ​នាំ​ពី​ប្រទេស​ចិន លោក Perez កាល​ពី​ថ្ងៃ​ពុធ បាន​ឆ្លើយ​ទៅ​វិញ​ថា៖ "ទេ! គេ​មិន​បាន​សុំ​យើង​ចេញ​ពី​ក្លឹប​ឡើយ"។

លោក​ប្រធាន​ក្លឹប​រូប​នេះ បាន​បន្ត៖ "វា​ជា​រឿង​ធម្មតា​ទេ ពេល​អ្នក​ឯង​មាន​មិត្ត​នៅ​ហុងកុង ហើយ​អ្នក​ឯង​សួរ​មិត្ត​អំពី​ជីវិត​នៅ​ហុង​កុង​នោះ"។

ការ​ថ្លែង​របស់​លោក Perez ធ្វើ​ឡើង មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ លោក​ Luiz Felipe Scolari អតីត​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ និង​ជា​អតីត​អ្នក​ចាត់​ការ​ក្លឹប​ចិន Guangzhou Evergrandeបាន​បង្ហើប​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សួរ​នាំ​ខ្លួន​ច្រើន​ អំពី​ស្ថានភាព​ជីវិត​នៅ​ប្រទេស​ចិន។ ការណ៍​នេះ​ធ្វើ​ឲ្យ​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា កីឡាករ​ព័រទុយហ្គាល់​ចង់​ទៅ​ចិន។

លោក Scolari ធ្លាប់ដឹកនាំ Ronaldo ពីឆ្នាំ ២០០៣-០៨

សូម​បញ្ជាក់​ផង​ដែរ Ronaldo ជាប់​កុងត្រា​ជាមួយ Real Madrid រហូត​ដល់​ឆ្នាំ ២០២១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម