មិន​ធម្មតា ប្រលាន​យន្តហោះ សិង្ហបុរី ជាប់​ជា​​ប្រលានយន្តហោះ​ល្អ​បំផុត​លើ​លោក!

  • 2018-03-22 13:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Changi របស់​សិង្ហបុរី​ជាប់​ឈ្មោះ​ជា​ប្រលានយន្តហោះ​ល្អ​ជាង​គេ​បំផុត​នៅ​ឆ្នាំ ២០១៨​នេះ។

អាកាសយានដ្ឋាន Changi ត្រូវ​បាន​ជ្រើស​រើស​ជា​អាកាសយានដ្ឋាន​ដ៏​ល្អ​បំផុត​លើ​លោក​នៅ​ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Skytrax។ ការ​ជ្រើស​រើស​ផ្អែក​លើ​ការ​ស្ទង់មតិ​មនុស្ស​ចំនួន ១៣,៧៣ លាន​នាក់​នៅ​តាម​ប្រលានយន្តហោះ​ចំនួន ៥០០ ទូទាំង​ពិភពលោក​ពី​ខែ​សីហា ២០១៧ ដល់​ខែ​កុម្ភៈ ២០១៨។

​៦ ឆ្នាំ​ជាប់​គ្នា ដែល​ប្រលានយន្តហោះ​សិង្ហបុរី​មួយ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​។ បើ​គិត​ចាប់​ពី​ឆ្នាំ ២០០០ មក អាកាសយានដ្ឋាន​ឈ្នះ​បាន ៩​លើក។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Skytrax លោក Edward Plaisted បាន​និយាយ​ការ​ឈ្នះ ៦​ឆ្នាំ​ជាប់​គ្នា​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ប្រជាប្រិយភាព​របស់​អាកាសយានដ្ឋាន Changi។ លោក​បាន​លើក​ឡើង​ទៀត​ថា Changi បាន​ផ្ដោត​យ៉ាង​ខ្លាំង​ក្នុង​ការ​​ធ្វើ​ឲ្យ​ប្រលានយន្តហោះ​មួយ​នេះ រឹត​តែ​មាន​ផាសុកភាព និង​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​បន្ត​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ដើម្បី​បម្រើ​អតិថិជន៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី