ទោះ​មិន​បាន​ចូល​រួម តែ​ Nadech ជូន​អំណោយ​ពិសេស​មួយ ដល់ Yaya នាថ្ងៃ​ខួប​កំណើត​

  • 2018-03-22 13:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​សម្ដែង​ Yaya Urassaya ទោះ​បី​ជា​ តារា​សង្ហា​ Nadech ​រវល់​ជាប់​ការងារ​មិន​បាន​ចូល​រួម​យ៉ាង​ណា​ ក៏​តារា​ប្រុស​រូប​នេះ​នៅ​តែ​មាន​កាដូ​ពិសេស​ឲ្យ​ទៅ​ Yaya ដែរ​។

កាដូ​ខួប​ទី​២៥ឆ្នាំ​របស់​តារា​ស្រី​ Yaya ដែល​ទទួល​បាន​ពី​ Nadech ក្នុង​ឆ្នាំ​នេះ គឺ​ជា​កាមេរ៉ា​ភាពយន្ត​។ អ្វី​ដែល​ពិសេស​គឺ តារា​ស្រី​ស្រស់ Yaya ថា​ ពិត​ជា​ចូល​ចិត្ត​ប្រើ​ប្រាស់​កាមេរ៉ា​ប្រភេទ​នេះ​ណាស់​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ថ្ងៃ​ខួប​កំណើត​តារា​សម្ដែង​ដ៏​ល្បី​ Yaya គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ហើយ​នៅ​ឆ្នាំ​នេះ​គឺ​មាន​មិត្ត​ភក្តិ​ចូល​រួម​ជា​ច្រើន​ដូច​ជា Kimmy, Mark Prin, Margie និង​ស្វាមី​​។

តែ​ពុំ​មាន​វត្តមាន​តារា​សម្ដែង​ប្រុស​ Nadech ឡើយ​ ព្រោះ​លោក​ជាប់​រវល់​ថត​រឿង​ភាគ​ទូរទស្សន៍​ថ្មី​ You Who Came From the Star ថៃ​៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ