មែន​ទែន​ហើយ Mourinho តប​ទៅ​អ្នក​រិះគន់លើក​នេះ​គ្រោតគ្រាត​ណាស់ ក្រោយ ១​សប្ដាហ៍​ខ្ទាត​ពី​ Champions League

  • 2018-03-22 14:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Manchester United លោក Jose Mourinho បាន​និយាយ​ថា អ្នក​មាន​ខួរ​ពិត​ជា​ដឹង​ថា​ក្លឹប Manchester United កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ។

ថ្លែង​ប្រាប់​សារព័ត៌មាន CNN លោក Mourinho បាន​ទទួល​ស្គាល់​អំពី​ការ​ខឹង​សម្បា និង​ភាព​ក្រៀមក្រំ​របស់​អ្នក​គាំទ្រ ក្រោយ​ក្លឹប​បិសាច​ក្រហម ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប Sevilla នៅ​វគ្គ ១៦​ក្រុម ជាង ១​សប្ដាហ៍​មុន។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​ព័រទុយហ្គាល់​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ជុំវិញ​ពិភពលោក មាន​ក្លឹប​ធំ​ខ្លះ​ជោគជ័យ​រហូត ខណៈ​ក្លឹប​ធំ​ខ្លះ​ទៀត​​ស្ថិត​ក្នុង​ដំណាក់កាល​ផ្លាស់ប្ដូរ។

លោក​បាន​និយាយ​ទៀត​ថា Manchester City ឈរ​លេខ ១ រាល់ថ្ងៃ​ហ្នឹង ដោយសារ​តែ​ក្លឹប​មួយ​នេះ បាន​ត្រៀម​ខ្លួនបានគ្រប់គ្រាន់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

អ្នក​ចាត់​ការ Mourinho បាន​គូស​បញ្ជាក់​ចំៗ​ថា លោក​ពិត​ជា​ចង់​​ឈរ​លេខ ១ ណាស់​ក្នុង​លីគ​ Premier League ប៉ុន្តែ​ស្ថានភាព​ការពិត​ជាក់ស្ដែង​គឺ​វា​មិន​អាច ពី​ព្រោះ​ក្លឹប Manchester United ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ។ "អ្នក​មាន​ខួរ" ពោល​គឺ​អ្នក​មាន​ចំណេះដឹង​ខាង​បាល់ទាត់ គួរ​តែ​មើល​ឃើញ​ការ​ពិត​មួយ​នេះ។ លោក​បន្ថែម។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ Manchester United ត្រូវ​បាន​ទម្លាក់​ពី Champions Leagueដោយ Sevilla លោក​ Mourinho បាន​រង​ការ​ទិតៀន​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លេង​បែប​ការ​ពារ​ពេក។

ការ​ថ្លែង​របស់​លោក​ក្នុង​បទ​សម្ភាសន៍​ជាមួយ CNN នេះ គឺ​ បន្ថែម​ពី​លើ​ការ​បកស្រាយ​រយៈ​ពេល ១២ នាទី​របស់​លោក​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​សង្កត់​ធ្ងន់​ថា ក្លឹប​បិសាច​ក្រហម​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ ដើម្បីកសាងខ្លួនឲ្យក្លាយជាក្លឹបខ្លាំងឡើងវិញ។

ក្រោយ​លោក Alex Ferguson បាន​បញ្ចប់​ការ​ដឹកនាំ​រយៈ​ពេល ២៧​ឆ្នាំ របស់​លោក​ក្នុង​ឋានៈ​ជា​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៣ ក្លឹប​មិន​ដែល​បាន​ឈ្នះ​ Premier League សូម្បី​ម្ដង​ឡើយ។ តាំង​ពី​ពេល​នោះ​មក ក្លឹប​បាន​ប្ដូរ​អ្នក​ចាត់​ការ​ចំនួន ៤ លើក និង​បាន​ចាយ​លុយ​រាប់​លាន​ផោន​ ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្លៃៗ៕

ប្រភព៖ BBC | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី