ក្នុង​ចំណោម​ក្លឹប​ធ្លាក់ពី​ UCL ទៅ មាន ៤​ សល់​ដង្ហើមក្នុង Europa League វគ្គ ៨ក្រុម​លើក​នេះ

  • 2018-03-23 12:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្លឹប​ទាំង ៨​ដែល​បាន​ធ្លាក់​ក្នុង​វគ្គ Group Stage នៃ​ Champions League ហើយ​ត្រូវ​មក​លេង Europa Leagueរដូវ​កាល​នេះ មាន ៤ ដែល​នៅ​បន្ត​មាន​វត្តមាន​។

ក្នុង​រដូវ​កាល ២០១៧/១៨ នេះ ក្លឹប​ចំនួន ៨ រួម​មាន​ CSKA Moscow, Celtic, Atletico Madrid, Sporting CP, Spartak Moscow, Napoli, RB Leipzig និងBorrussia Dortmund បាន​ធ្លាក់​ពី Champions League មក​លេង​កម្មវិធី Europa League វគ្គ ៣២​ក្រុម។

​ក្នុង​នោះ​មាន​ក្លឹប​ចំនួន​ ៤ ដែល​បន្ត​លេង​ដល់​វគ្គ ៨​ក្រុម។ ក្លឹប​ទាំង​នោះ​ទៀត​សោត​សុទ្ធ​តែ​មក​ពី​ប្រទេស​ផ្សេង​គ្នា រួម​មាន​ ក្លឹប​អេស្ប៉ាញ​ Atletico Madrid, ក្លឹប​រុស្ស៊ី CSKA Moscow, ក្លឹប​អាល្លឺម៉ង់ RB Leipzig, និង ក្លឹប​ព័រទុយហ្គាល់ Sporting CP។

ក្រោយ​ចាប់​ឆ្នោត​កាល​ពី​សប្ដាហ៍​មុន នៅ​វគ្គ ៨​ក្រុម Europa League ក្លឹប Atletico នឹង​ត្រូវ​ប៉ះ​ជាមួយ Sporting ខណៈ RB Leipzig ប្រកួត​ជាមួយ​ក្លឹប​បារាំង Marseille ហើយ CSKA Moscow ជួប​ក្លឹប​កាំភ្លើង​ធំ Arsenal។

ដោយ​ឡែក ក្លឹប ៤ ទៀត​ពោល​គឺ Celtic, Spartak Moscow, Napoli និង Dortmund បាន​ជ្រុះ​ពី​កម្មវិធី​នេះ​ហើយ។ ក្នុង​ចំណោម​នោះ មាន ៣ បានធ្លាក់​ក្នុង​វគ្គ ៣២ ក្រុម និង ១​ទៀត​គឺ Dortmund បានដល់ត្រឹមវគ្គ ១៦​ក្រុម។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​វគ្គ ៨​ក្រុម Europa League ជើង​ទី ១ នឹង​លេង​នៅ​ថ្ងៃ​ទី ៦​ ខណៈ​ជើង​ទី ២ នឹង​លេង​នៅ​ថ្ងៃ​ទី ១៣ មេសា​ខាង​មុខ។

តើ​ក្នុង​ចំណោម​ក្លឹប​ទាំង ៤​ដែល​ធ្លាក់​ Champions League រដូវ​កាល​នេះ អាច​​មាន​មួយ​លើក​ពាន Europa League ឬ​ទេ? មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម