Galaxy S9+ ចេញ​មិន​ទាន់​អី​ផង​ មាន​មួយ​ទឹក​​លក់​បាត់ តម្លៃ​វិញនៅតែ​កប់

  • 2018-03-23 01:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា ក្រុម​ហ៊ុន Samsung បាន​បញ្ចេញ​នូវ​ទូរសព្ទ​ត្រកូល S គឺ Samsung Galaxy S9/S9Plus ដែល​បាន​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា កន្លង​ទៅ។

ដែល​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​​ក្នុង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ Galaxy S9Plus ទំហំ 256GB និង ៩៤៩ ដុល្លារ សម្រាប់​ទំហំ 128GB រីឯGalaxy S9 ទំហំ 128GBមាន​តម្លៃ ៨៥៩ ដុល្លារ។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង Galaxy S9Plus មាន​មួយ​ទឹក​ដាក់​លក់​បាត់​នៅ​ព្រឹក​នេះ ដោយ​ដាក់​លក់​ក្នុង​តម្លៃ ៨៩០ ដុល្លារ មាន​ទំហំ 256GB ពណ៌​ខ្មៅ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ហាង​លក់​ទូរសព្ទ សៀង លីន ដែល​មាន​តែ​មួយ​ដើម​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

-ដឹង Galaxy S9 Plus ទម្រាំ​បាន​ចេញ​លក់ មួយ​គ្រឿង SAMSUNG ចំណាយ​អស់ប៉ុន្មាន​អត់?

អត្ថបទ៖ ម៉េងងី