ស៊ីត្រាវគេជាបញ្ហាធំ១ក្នុងចំណោមចរិតទាំង៤ ដែលដុតឱកាសខ្លួនឯងចោល

  • 2018-03-23 01:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ខ្លះ​ចេះ​តែ​ឆ្ងល់​ខ្លួន​ឯង​ថា​ ហេតុ​អី​គ្មាន​ឱកាស​ដូច​គេ? មិត្ត​ភក្តិ​ស្រ​ក​ៗ​គ្នា​គេ​ទៅ​ដល់​ណាណី​អស់​ហើយ​? តែ​ខ្លួនឯង​វិញ​ធ្វើការ​ដូច​គេ​ដែរ​តាំង​ពី​បាទ​ដៃ​ទទេ​រហូត​ដល់​អស់​អី​រលីង​ គឺ​ដេក​ផ្ទះ​ស្អាត​តែ​ម្ដង។ អ្នកខ្លះ បែរ​ជា​តូច​ចិត្ត​នឹង​ខ្លួន​ឯង​ ឬ​មកDrama ស៊ី​អារម្មណ៍​តាមFacebook ​តែ​តាម​ការណ៍​ពិត​ភ្លេច​​មើល​ខ្លួនឯង​ថា ​មាន​៤ចំណុច​នេះ​ក្នុង​ខ្លួន​សោះ។

១.ស៊ី​ត្រាវ​អាជីព

ការ​ស៊ី​ត្រាវ​ខុស​ពី​ការ​និយាយ​ពី​អ្នក​ដទៃ​។ និយាយ​ពី​អ្នក​ដទៃ​មាន​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ទៅ​តាម​ទេពកោសល្យ​អ្នក​និយាយ​ជួនកាល​ក៏​គេ​ខឹង​ជួនកាល​ទៅ​ ក៏​គេ​សប្បាយចិត្ត​ហៅ​ញ៉ាំ​អី​ក៏​មាន។ ​នឹង​ហើយ​ដែល​គេ​ហៅថា​មាត់​ហេង​មាត់​សំណាង​នោះ។ប៉ុន្តែ​ខុស​ពី​ការ​ស៊ី​ត្រាវ​គឺ​​រៀង​​យ៉ាប់​បន្តិច ​គឺថា​រមាស់​មាត់​និយាយ​តែ​ដើម​គេ​ឥត​ល្ហែ។ ដូច​គេ​ថា​អីចឹង​ស៊ី​ត្រាវ​ ឬ​អេចអូច​ច្រើន​ពេក​ គឺ​បាន​តែ​គេ​ខឹង​ឬ​ហែក​មាត់​ និង​ទៅ​ណា​ក៏​គេ​ស្អប់​តែប៉ុណ្ណោះ។

រូបតំណាង

**២.គ្រប់គ្រង​ពេលវេលា​មិន​បាន​ល្អ**

ចំណុច​នេះ​ភាគ​ច្រើន​អ្នក​ប្រហែល​គិត​ថា ​វា​មិនសូវ​ចាំ​បាច់​តែ​មែនទែន​ទៅ​មិន​ដូច្នោះ​ទេ។ អ្វីៗ​ក៏ដោយ​អាច​ជោគជ័យ​កើត​ទាល់តែ​អ្នក​ចេះ​សន្សំ​ពេលវេលា។ មិនមែន​ណាត់​គេ​ជួប​គ្នាម៉ោង២​ តែ​មក​ដល់​ម៉ោង៣នោះទេ។ យើង​មិន​បាច់​មើល​អី​ឆ្ងាយ​ធំ​ដុំ​ទេ​សួរ​ខ្លួនឯង​សាក​មើល​ថា ​គ្រាន់​តែ​ណាត់​គ្នា​ញ៉ាំ​អី​ធម្មតា ​តើ​អ្នក​មក​ទាន់​ម៉ោង​ទេ? មក​យឺត​រាល់​ដង​មែន​ទេ?

រូបតំណាង

៣.ការ​ទទួលខុសត្រូវ​នៅ​ទាប​នៅ​ទ្បើយ

ជា​ការណ៍​ពិត​ណាស់​ បើ​អ្នក​ខ្វះ​ចំណុច​នេះ​គេ​មិន​សូវ​ចង់​នៅ​ជិត​អ្នក​ទេ​កុំ ថា​ឡើយ​ឲ្យ​ការងារ​ឲ្យ​ធ្វើ​សូម្បី​ក៏​គេ​មិន​ចង់​សុំ​យោបល់​ទ្បើយ។ បើ​អ្នក​ជា​មនុស្ស​លេងសើច​ច្រើន​ពេក​ទេ​នោះ​ អ្នក​នឹង​ត្រូវ​គេ​បាន​គេ​មើល​ឬ​សម្គាល់​ថា ​មិនសូវ​សាច់ការ​ខ្វះ​ការទទួលខុសត្រូវ ​ឬ​ហៅថា​នៅក្មេង​នៅ​ឡើយ។​

៤.​មាន​ទំនាក់ទំនង​ច្រើន​តែ​មិនសូវ​មាន​ប្រសិទ្ធភាព

ចំណុច​នេះ​គួរ​សួរ​ខ្លួនឯង​ថា ​អ្នក​មាន​ស្គាល់​គេ​ច្រើន​ដែរ​តែ​ដូច​ឥត​ប្រយោជន៍។ តាមពិត​ទៅ​គឺ​អាច​មក​ពី​មិនបាន​កំណត់ ​ឬ​រក្សា​ចំណង​មិត្តភាព​ទាំងនោះ​មានន័យថា ​អ្នក​ទាល់​តែ​ត្រូវការ​ពឹង​គេ​ទើប​អាច​ជួប​គេ​បាន។មិន​ដូច្នេះ​ឡើយ​អ្នក​គួរ ​ចំណាយ​ពេល​ខ្លះ​ជួបជុំ​មិត្ត​ថ្មី​ចាស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕​​​

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់https://goo.gl/j3UhbY

អត្ថបទ៖ ពៅ រក្សា​​ ​

អត្ថបទពេញនិយម
អត្ថបទថ្មី