ក្រុម​ជម្រើស​ជាតិ​ហោះ​ម៉ោង ១១ ព្រឹក​នេះ​ទៅ​តា​គី​ជី​ស្ថាន

  • 2018-03-23 02:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ហោះ​ម៉ោង ១១ ព្រឹក​​នេះ​​ទៅ​ទឹក​ដី​តា​គី​ជីស្ថាន ដើម្បី​ត្រៀម​ការ​ប្រកួត​​ផ្លូវ​ការ​វគ្គ​ជម្រុះ AFC Asian Cup 2019 ​ជា​មួយ​អាហ្វហ្គានីស្ថាន នា​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​នា​ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​កំពុង​ស្ថិត​នៅ​ទីតាំង​ព្រលាន​​យន្ត​ហោះ​ភ្នំពេញ ដើម្បី​ត្រៀម​ហោះ​ទៅ​ទឹក​ដី​​ដែល​​មាន​អាកាសធាតុ​ត្រជាក់​ជាង ១០ C' ខាង​លើ។ ជំនួប​ជា​មួយ​អាហ្វហ្គានីស្ថាន​នេះ​គឺ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា ពី​ព្រោះ​បាន​ធ្លាក់​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍​នេះ។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទើប​តែ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ ១-០ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​ឡាវ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​