បែក​គ្នាជាង២០ឆ្នាំ តួ​ឯករឿង​ ​"យុទ្ធិសិល្ប៍​ឥន្ទ្រី​ទេព” ឆ្នាំ១៩៩៥ ទើប​ជួបគ្នាបាន ២ដងគត់

  • 2018-03-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​២រូប​ដែល​ត្រូវ​មហាជន​ស្គាល់​ច្បាស់​តាម​រយៈ​រឿង​ភាគ​ល្បី​មាន​ចំណង​ជើង​ថា "យុទ្ធិសិល្ប៍​ឥន្ទ្រី​ទេព” បាន​ក្លាយ​ជា​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​នឹង​គ្នា​តាំង​ពី​ឆ្នាំ​ ១៩៩៥។

ដោយសារ​ការ​សម្ដែង​ស័ក្ដិសម​បែប​នេះ​ហើយ​ ទើប​អ្នក​តាមដាន​រឿង​នេះ​ចង់​ឲ្យ​តួ​សម្ដែង​ទាំង​ ២​ គឺ​ ​Louis Koo និង​ Carman Lee ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ពិត​ប្រាកដ​នៅ​ក្រៅ​សាច់​រឿង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ថត​រឿង​ចប់​ អ្នក​ទាំង​ ២​មិន​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ឡើយ។ រយៈ​ពេល​ជាង​ ២៣​ឆ្នាំ​កន្លង​មក​នេះ​ ពួកគេ​ជួប​គ្នា​តែ​ ២​ដង​ប៉ុណ្ណោះ។

តួ​ស្រី​សៀវ​ឡុង​នី​ ឆ្នាំ​ ១៩៩៥​រូប​នេះ​ បាន​បង្ហើប​ថា​ក្រោយ​រឿង​ "យុទ្ធសិល្ប៍​ឥន្ទ្រីទេព” បាន​បញ្ចាំង​ចប់​រយៈ​ពេល​ ១៦​ឆ្នាំ​ នាង​បាន​ជួប​ជាមួយ​ Louis នៅ​លើ​យន្ត​ហោះ​ម្ដង ហើយ​រំលង​ ៧​ឆ្នាំ​ក្រោយ​ទើប​បាន​ជួប​ម្ដង​ទៀត។

ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី​ ២១ ខែមីនា នៅ​ពេល​ Carman បាន​ជួប​នឹង​ Louis នាង​បាន​ថត​រូប​ជាមួយ​អតីត​ដៃគូ​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ក្រោយ​ឃើញ​រូប​ទាំង​នោះ​ភ្លាម​ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ហើយ​ប្រញាប់​នាំ​គ្នា​ចែកចាយ​តៗគ្នា។ ទោះ​បី​កន្លង​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​នៅ​តែ​ផ្គូផ្គង​តួ​ប្រុស​ស្រី​ទាំង​ ២ ឲ្យ​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ ខណៈ​ពួកគេ​នៅ​លីវ​ដូចគ្នា៕

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម