ទោះ​បណ្ដើរ​ស្រី​ថ្មី​មែន តែ​ចិត្ត Justin នៅ​តែ​គិត​ពី Selena ជានិច្ច

  • 2018-03-23 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​២០១៨​នេះ តារា​ចម្រៀង Justin Bieber បានចូលរួម​ការ​ប្រគំ​តន្ត្រី​ជា​មួយ​នឹង​មនុស្ស​ស្រី​ម្នាក់​ដែល​ជា​តារា​ម៉ូដែល​ឈ្មោះ Baskin Champion ហើយ​ថែម​ទាំង​សុំ​នាង​ឲ្យ​ទៅ​ផ្ទះ​របស់​លោក និង​ស្នាក់​នៅ​ជាមួយ​គ្នា​រហូត​ដល់​ព្រឹក​ព្រលឹម​ទៀត​ផង។

ប៉ុន្តែ​បើ​តាម​មិត្ត​របស់​លោក​បាន​ប្រាប់​ The People ថា​ការ​ពិត​តារា​ចម្រៀង​ប្រុស​រូប​នេះ​មិន​បាន​​រម្ងាប់​ចិត្ត​ពី​តារា​ចម្រៀង Selena Gomez នោះ​ទេ។ ប្រភពដដែលនោះបាន​និយាយ​បញ្ជាក់​ថា៖ "Justin មិន​បាន​ទាក់ទងស្នេហា​ជាមួយ​នរណា​ទេ លោក​តែងតែ​គិត​ពី Selena ហើយ​និយាយ​ពី​នាង​គ្រប់​ពេល ហើយពួក​គេ​នឹង​ត្រឡប់​មក​រក​គ្នា​ឆាប់​ៗ"។

តាម​ប្រភព​មួយ​បាន​និយាយ​ថា៖ "នាង​បាន​កក់​សំបុត្រ​យន្តហោះ​ភ្លាម​ៗ​ក្រោយ​ចំណាយ​ពេល​នៅ​ប្រទេស​អូស្ត្រាលី​មួយ​រយៈ​នេះ។ Justin នៅ​ជាមួយ​ស្រី​ម្នាក់​ផ្សេង​ទៀត ប៉ុន្តែ Justin និង Selena មិន​ទាន់​បញ្ចប់​ទំនាក់ទំនង​គ្នា​នោះ​ទេ ហើយ​នាង​មាន​ការ​បារម្ភ​ ទើបត្រឡប់​មក​វិញ​ភ្លាមៗ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​របស់ Justin និង​ស្រី​ម្នាក់​នោះ"៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា