ស្រី​តុ ខ្លាច​បាត់​បង់​មនុស្ស​ម្នាក់ មិន​មែន​ជា​ស្វាមី ឬ​សាច់​ញាតិ

  • 2018-03-23 06:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ សុខៗ​តារា​កំប្លែង​ ស្រីតុ ​​​និយាយ​ពី​ប្អូន​ស្រី​ម្នាក់ថា​ ដែលខ្លួនស្រលាញ់ខ្លាំងណាស់​ ហើយ​រាល់​ថ្ងៃ​​​ភ័យ​ខ្លាច​បាត់​ប្អូន​ម្នាក់​នេះ​ ​ព្រោះ​ទាំង​ការងារ​ និង​ទៅ​ណា​មក​ណា ​គឺ​មាន​តែ​មនុស្សម្នាក់ហ្នឹងហើយដែល​ជា​ដៃគូ​ដ៏​ល្អ​​បំផុត​ក្នុង​អាជីព។

ប្អូនស្រីសំណព្វដែលមិនជាប់សាច់ឈាមនឹងគ្នានោះ ស្រីតុ អះអាងថា ជាមនុស្សរូបអាក្រក់ តែចិត្តល្អ។ ​"មនុស្ស​យើង​សំខាន់​ត្រង់​ចិត្ត មិន​សំខាន់​លើ​រូប​ទេ។ ​រូប​គាត់​ គឺ​អាក្រក់​ ​ខ្ញុំ​និយាយ​ធាតុ​ពិត​ ​និយាយ​រួម​ស្បែក​មុខ​អូន​ក្រាស់ និយាយ​ម៉េច​ក៏​គាត់​មិន​ចេះ​ខឹង​ខ្ញុំ​ដែរ"។

សម្ដី​ទាំង​នេះ គឺ​ស្រី​តុ​ ពោល​ចំអន់ទៅ​កាន់​ រ៉ូលីន ដែល​ជា​ដៃគូ​កំពូល​ល្អ​ក្នុង​ជីវិត​សិល្បៈ​របស់​ខ្លួន ថែមទាំងចាត់ទុក រ៉ូលីនជាប្អូនស្រីថែមទៀតផង។

ចំណុច​​គួរ​ឲ្យ​កត់​សម្គាល់ជារឿយៗ​គ្រប់​កម្ម​វិធី​ ការងារ​ទៅ​ណា​មក​ណា​​ដៃ​គូ​គ្នា​៥ឆ្នាំ​ហើយ​អ្នកទាំងពីរ មិន​ដែល​ឈ្លោះ​គ្នា​សូម្បី​តែ​ម្ដង​​ឡើយ​។ គ្រប់​ម៉ាត់​គ្រប់​ពាក្យ​តារាកំប្លែងស្រីរូបនេះ​សរសើរ​ប្អូន​រហូត​ថា​ ខ្លួន​ពិត​ជា​ស្រលាញ់​ចិត្ត​ រ៉ូលីន ​ខ្លាំង​ណាស់​៕

-Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ រត្នន៍