ញាក់​សាច់! មើល​វីដេអូបង្ហាញ​ការ​ពិត​ពីក្រោយ​ភាពយន្តប្រើ Visual Effects របស់យុវជនខ្មែរម្នាក់​​

  • 2018-03-23 08:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន លីម ហេង ដែល Sabay ធ្លាប់​ចុះ​ផ្សាយ​ពី​ការងារ​បង្កើតភាពយន្ត ឬ​វីដេអូខ្លីៗ បែប​បច្ចេកៈ​វិទ្យា​ ឬ​ជា​រឿង​ប្រភេទ​រឿង​ Sci-fi បច្ចុប្បន្នកំពុងត្រូវប៉ាន់ នឹងការងារផលិតវីដេអូ VFX (Visual Effects) ឱ្យផលិតកម្មភាពយន្តខ្នាតធំ។

លីម ហេង បានជួយធ្វើឱ្យ​រឿង​បែប​បុរាណ​មួយល្បី​ខ្លាំង​កាល​ដើម​ឆ្នាំ​ ២០១៨​នេះ​ ហើយនឹងកំពុងបន្តការងារថតភាពយន្តដែលត្រូវការ Visual Effects ឱ្យផលិតកម្មធំមួយទៀតកំពុង​ថតនៅខេត្តកោះកុង។

លីម ហេង ​ប្រាប់​ Sabay ឱ្យ​ដឹង​ថា គ្រប់​ភាព​យន្ត​បច្ចុប្បន្ន​ តិច​ ឬ​ច្រើន​ ការ​ប្រើ​ប្រាស់ Visual Effects គឺ​ជា​ការ​លើក​សាច់​រឿង​ឱ្យ​ដូច​ការ​ពិត​ មិន​មាន​គ្រោះ​ថ្នាក់​ដល់​ការ​សម្តែង​ ហើយវា​ជួយ​លុប​ ឬ​ច្នៃកន្លែង​ខុស​ឆ្គង​នៅ​ក្នុង​ភាព​យន្ត​ឱ្យ​ប្រសើរ​ឡើង​វិញ​។ «Visual Effects ដូច​ជា​ការ​ធ្វើ​ឱ្យ​ការ​ស្រមៃ​របស់​យើង​ក្លាយ​ជា​ការ​ពិត​ និង​បង្កើត​រូប​ភាព​ដែល​អ្នក​ដឹកនាំ​រឿង​ចង់​បាន​ លើស​ពី​ការ​រៀប​ដោយ​ដៃ​ កុំព្យូទ័រ​ និង​ជំនាញ​របស់​អ្នក​ផលិត​ ជួយ​ធ្វើ​ឱ្យ​ភាព​យន្ត​នោះ​មាន​លក្ខណៈ​ពិសេស​» លីម ហេង បញ្ជាក់។

យុវជនម្នាក់​នេះ​បន្ត​ទៀត​ថា ការ​រៀប​ចំ Visual Effects​ ត្រូវ​សិក្សា​ពី​ប្លង់ និង​ទី​ផ្ដើម​ ​ឬ​ទី​បញ្ចប់​នៃ​ឈុត​នីមួយៗ​ ឱ្យ​បាន​ច្បាស់​ និង​ប្រើ​ពេល​វេលា​ច្រើន​។ ពិសេស​ក្រុម​ផលិត​ Visual Effects ​ត្រូវ​ពិភាក្សា​ជា​ច្រើន​ទៀត​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ ព្រោះ​វា​អាច​ចេញ​មក​ភ្លាវ​ ឬ​មិន​សម​ ដែល​នេះ​ជា​ឧបសគ្គ​ធំ​ក្នុង​ពេល​បង្កើត​​ភាព​យន្ត​មួយ​។

លើស​ពី​នេះ​ទៀត​​ ភាព​យន្ត​ទាំង​មូល​ បើ​មាន​កន្លែង​ភ្លាវ​ហើយ ភាព​យន្ត​ទាំង​ស្រុង​នឹង​ត្រូវ​បរាជ័យ ​ព្រោះ​ទស្សនិកជន​មិន​ដឹង​ពី​ឧបសគ្គ​របស់​អ្នក​ផលិត​ទេ​។ យុវជនវ័យ២៥ឆ្នាំរូបនេះ អះអាងថា ទស្សនិកជន​ភាគ​ច្រើន​រំពឹង​ខ្ពស់​លើ​ខ្សែ​ភាព​យន្ត ដល់​ពេល​គុណភាពខ្សែ​ភាពយន្តមិនល្អដូចការរំពឹងទុក នោះ​ពួក​គេ​អាច​នឹង​បង្អាប់សាច់រឿងរហូត​ លីម ហេង ​បន្ថែម​៕

ខាង​ក្រោម​នេះ​ជា វីដេអូ បង្ហាញ​ការ​ពិត​នៅ​ពី​ក្រោយ​ Visual Effects របស់ ផលិតករ លីម ហេង៖

Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍សូមដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អានអត្ថបទបន្ថែម៖ ជួប​អ្នក​ដឹក​នាំវ័យក្មេងចូលចិត្តផលិត​រឿង​បែប​ Sci-fi ​ម្តងមើល៍ ប្រាក់ចំណូលឡើងកប់

អត្ថបទ៖ Sunny

អត្ថបទថ្មី